ខ្សែប្រយុទ្ធស្លាបអង់គ្លេសវ័យ១៩ឆ្នាំ Jadon Sancho រកបាន១គ្រាប់និងបញ្ជូន១គ្រាប់ជួយ Borussia Dortmund ផ្ដួល Slavia Prague ២-១ ក្នុងពូល F ហើយឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Champions League។

photo of Jadon Sancho
ខ្សែប្រយុទ្ធស្លាបអង់គ្លេសវ័យ១៩ឆ្នាំ Jadon Sancho

Sancho បានបើកការនាំមុខក្នុងនាទីទី១០ មុនបញ្ជូនបាល់ឱ្យ Julian Brandt ក្នុងនាទី៦១ ដែលជាគ្រាប់ជ័យជម្នះ បន្ទាប់ពី Tomas Soucek តាមស្មើឱ្យក្លិបឆេកក្នុងនាទី៤៣។ អតីត​យុវជនថ្នាល Watford និង Manchester City ​រូបនេះ​ពេលនេះ​រក​បាន​គ្រាប់​បាល់​ក្នុង​៥​ប្រកួ​ត​ចុង​ក្រោយ​ជាប់​ៗ​គ្នា​សម្រាប់ Dortmund។

Borussia Dortmund Vs Slavia Prague
Borussia Dortmund Vs Slavia Prague

Dortmund រក្សាបានលទ្ធផលនេះរហូតដល់ចប់ ទោះបី Julian Weigle ត្រូវបានបណ្ដេញចេញក្នុងនាទី៧៧ក្ដី។

Borussia Dortmund Vs Slavia Prague
Borussia Dortmund Vs Slavia Prague

ក្លិបអាល្លឺម៉ង់មួយនេះបានលេខ២ក្នុងពូល F ដោយមាន១០ពិន្ទុ ខណៈ Barcelona ស៊ី Inter Milan ២-១ ឈរលេខ១មាន១៤ពិន្ទុ៕