ក្រុម Fiorentina បានយកឈ្នះលើក្រុម AC Milan ក្នុងលទ្ធផល 4 ទល់នឹង 3 នៅកីឡដ្ឋាន Artemio Franchi កាលពីយប់មិញ ខណៈដែលក្រុម AC Milan បានរងបរាជ័យក្នុងក្របខ័ណ្ឌ Serie A ជាលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះ។

Zlatan Ibrahimovic
Zlatan Ibrahimovic

បើទោះបីជាចាញ់ក៏ដោយ ក៏ខ្សែប្រយុទ្ធរបស់ AC Milan កីឡាករ Zlatan Ibrahimovic អាចសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយស៊ុតបញ្ចូលទីបានពីរគ្រាប់ និងក្លាយជាកីឡាករវ័យចំណាស់បំផុតទី 3 ក្នុងប្រវត្តិសាស្ត្រដែលស៊ុតបញ្ចូលទីបាននៅ Serie A ដោយមានតែអតីតកីឡាករ Alessandro Costacurta និង Silvio Piola ប៉ុណ្ណោះពេលកន្លងមក។

ការប្រកួតជាមួយក្រុម Fiorentina កីឡាករស៊ុយអែតរូបនេះបានបង្កើតកំណត់ត្រាថ្មីមួយក្លាយជាកីឡាករដែលមាន វ័យចំណាស់បំផុតនៅអាយុ 40 ឆ្នាំ និង 48 ថ្ងៃនៅក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលី ។

នេះជាការស៊ុតបញ្ចូលទី 2 គ្រាប់ឬច្រើនជាងនេះនៅក្នុង ការប្រកួតមួយជាលើកដំបូងក្នុងសតវត្សទី 21 ក្នុងចំណោមលីកកំពូលទាំង 5 នៅអឺរ៉ុប៕