photo of Dani Alves
ខ្សែ​ការពារ​ Dani Alves បដិសេធក្លឹបធំៗនៅអឺរ៉ុប​ វិលត្រឡប់ទៅប្រកបអាជីពនៅប្រទេសខ្លួនវិញ

កីឡាករខ្សែការពារស្លាបស្ដាំ Dani Alves បានសម្រេចចិត្តវិលត្រឡប់ទៅប្រកបអាជីពនៅប្រទេស ប្រេស៊ីលវិញ ក្រោយចំណាយពេលលេងនៅតំបន់អឺរ៉ុបអស់ ជាង ១៧ឆ្នាំជាមួយនឹងក្លឹប ៤ផ្សេងគ្នា។ Alves បានចាកចេញពីក្លឹបបារាំង Paris Saint-Germain ទៅចូលរួមជាមួយ ក្លឹប Sao Paulo នេះបើតាមការចេញផ្សាយ ដោយ goal នាថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩។

photo of Dani Alves
Dani Alves

Dani Alves បានចុះកិច្ចសន្យាជាមួយក្លិបយក្សប្រេស៊ីល Sao Paulo ក្នុងកិច្ចព្រមព្រៀងរហូតដល់ខែធ្នូ ឆ្នាំ ២០២២ ឯណោះ ។ ខ្សែការពារវ័យ ៣៦ ឆ្នាំរូបនេះដែលបានផ្លាស់ទៅលេងនៅតំបន់អឺរ៉ុបជាលើកដំបូងនៅក្នុងឆ្នាំ ២០០២ ដោយចូលរួមជាមួយក្លឹប Sevilla ពីក្លឹប Bahia ខណះរូបគេជាកីឡាករគ្មានតម្លៃខ្លួនបន្ទាប់សម្រេចចាកចេញពី PSG ក្រោយចំណាយ ២ រដូវកាលជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 ។ ទោះបីជាយ៉ាងណាក៏ដោយ Alves ធ្លាប់មានទំនាក់ទំនងជាមួយអតីតក្លឹប Barcelona និងក្លឹបនៅក្របខ័ណ្ឌ Premier League ផងដែរ ប៉ុន្តែកីឡាករជើងចាស់រូបនេះបានសម្រេចចិត្តវិលត្រឡប់ទៅប្រទេសប្រេស៊ីលវិញ ដែលជាប្រទេសស្រុកកំណើត ។

photo of Dani Alves
Dani Alves

អតីតខ្សែការពាររបស់ក្លឹបសេះបង្កង់ Juventus រូបនេះបាននិយាយថា៖ ” ខ្ញុំអាចជ្រើសរើសក្រុមផ្សេងទៀតដើម្បីលេង ។ ប៉ុន្តែខ្ញុំបានជ្រើសរើសត្រឡប់មកប្រទេសប្រេស៊ីល ដែលជាប្រទេសរបស់ខ្ញុំ និង ប្រជាជនរបស់ខ្ញុំវិញ ទៅក្លឹបដែលខ្ញុំស្រឡាញ់ ។ វាមិនប្រាកដទេ ប៉ុន្តែខ្ញុំនៅទីនេះ! ” ។

photo of Dani Alves
Dani Alves បានចាកចេញពីក្លឹបបារាំង Paris Saint-Germain ទៅចូលរួមជាមួយ ក្លឹប Sao Paulo

គួរបញ្ជាក់ផងថា បុរសសញ្ជាតិប្រេស៊ីល Dani Alves ក៏ជាកីឡាករមួយក្នុងចំណោមកីឡាករលេចធ្លោមួយចំនួន ដែលបានលើកពានលីគប្រចាំប្រទេស ៣ផ្សេងគ្នាផងដែរ រួមមាន LaLiga ៦ដង, Serie A ១ដង, Ligue 1 ២ដង ជាមួយនឹងការបង្ហាញខ្លួនលើទីលាននៅតំបន់អឺរ៉ុប ក្នុងនាមជាកីឡាករអន្តរជាតិប្រេស៊ីលបាន ៧៤៧ប្រកួត និងលើកពាន UCL បាន ៣ជាមួយជាមួយក្លឹប FC Barcelona ហើយពានសំខាន់ៗជាច្រើនទៀត៕