ខ្សែ​បម្រើ​វ័យ​ក្មេង​ Gavi បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ដោយ​​ពី​ភាព​សប្បាយ​រីករាយ​របស់​ខ្លួន​ដែល​បាន​បន្ត​នៅ​ក្រុម​ឈុត​ធំ​ Barcelona ក្នុង​រដូវកាល​នេះ​ ហើយ​ក៏​បាន​សរសើរ​ក្រុម​ខ្លួន​ឯង​ផង​ដែរ​ថា​ សុទ្ធ​តែ​នាំ ចូល​កីឡករ​ត្រូវ​ៗ​តែ​ម្ដង​ក្នុង​រដូវកាល​នេះ​ ដោយ​គេ​រំពឹង​ថា​នឹង​ជួយ​ក្រុម​នេះ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ខ្លាំង​។

ខ្សែ​បម្រើ​វ័យ​ក្មេង​ Pablo Gavi
ខ្សែ​បម្រើ​វ័យ​ក្មេង​ Pablo Gavi

Gavi បាន​និយាយ​ថា​៖” ខ្ញុំ​ជា​មនុស្ស​ដំបូង​ហើយ​ដែល​សប្បាយ​ចិត្ត​នឹង​ក្រុម​ Barca ហើយ​អ្នក​ផ្សេង​ទៀត​ក្នុង​ក្រុម​នេះ​គួរ​តែ​មាន​អារម្មណ៍​អញ្ចឹង​ដែរ​។ យើង​បាន​នាំ​ចូល​កីឡាករ​ល្អ​ៗនិង​ត្រូវៗ​ច្រើន​រហូត​មក​។ ពួក​គេ​សុទ្ធ​តែ​មក​លេង​ឲ្យ​យើង​បាន​ល្អ​ និង​សង្ឃឹម​ថា​នឹង​បន្ត​អញ្ចឹង​ទៀត​ចុះ​ “។

កីឡាករ​នេះ​បន្ត​ថា​៖” និយាយ​ទៅ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​នៅ​នេះ​ដូច​កាល​ពី​ខ្ញុំ​បាន​មក​ដល់​ដំបូង​អញ្ចឹង​។ គ្រាន់​តែ​ឥឡូវ​នេះ​មាន​បទពិសោធន៍​មួយ​ចំនួន​។ ខ្ញុំ​សង្ឃឹមថា​រដូវកាល​នេះ​ក្រុម​យើង​កាន់​តែ​ប្រសើរ​ឡើង​ សប្បាយ​ឡើង​។ ការ​នាំ​ចូល​កីឡាករ​នៅ​ពេល​នេះ​គឺ​នាំ​មាន​ការ​ប្រកួត​ប្រជែង​ និង​ជួយ​ឲ្យ​ក្រុម​យើង​កាន់​តែ​រីក​ចម្រើន​។ រាល់​អ្វី​ដែល​​រៀម​ច្បង​ ក៏​ដូច​ជា​កីឡាករ​ទើប​មក​ដល់​ប្រាប់​ខ្ញុំ​ ខ្ញុំ​ពេញ​ចិត្ត​នឹង​ទទួល​យក​ពី​ពួក​គាត់​មែន​ទែន​ “។

នៅ​ក្នុង​រដូវកាល​នេះ​ Barca យក​កីឡាករ​ធំ​បំផុត​គឺ​ ខ្សែ​ប្រយុទ្ធ​ Robert Lewandowski ពី​ Bayern Munich។ កាល​ពី​ប្រកួត​មិត្ត​ភាព​ Pre Season កាល​ពី​ម្សិលមិញ​តទល់​នឹង​ ​ Real Madrid គឺ​ Barca យក​ឈ្នះ​ ក្នុង​លទ្ធផល​ ១-០៕