ខ្សែបម្រើ Angél Di Maria មិត្តរួមក្រុម PSG ខណៈអាចនឹងទៅ Juventus
21 May 2022 - 20:15:59 SHARE
ខ្សែបម្រើ Angél Di Maria នឹងចាកចេញពីក្លឹប Paris Saint Germain នៅរដូវកាលក្ដៅខាងមុខនេះហើយក្នុងលក្ខណៈ Free Transfer បន្ទាប់ពីក្លឹបមិនផ្ដល់លក្ខខណ្ឌបន្តកុងត្រា១ឆ្នាំបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano ។

នៅក្នុងថ្ងៃនេះជាថ្ងៃចុងក្រោយនៃការហ្វឹកហាត់នៅក្នុងរដូវកាលនេះ Di Maria ក៏បានមកថតរូបជុំគ្នាជាមួយមិត្តក្រុម PSG ហើយក៏បានលាគ្នាផងដែរ។
ខ្សែបម្រើរូបនេះបានមករួមរស់នៅ PSG អស់រយៈពេល ៧ឆ្នាំហើយ ដោយចូលរួមប្រកួតបាន ២៩៤ប្រកួត និងស៊ុតចូលបាន ៩១គ្រាប់។
Di Maria ត្រូវបានគេដឹងថានឹងអាចផ្លាស់ទៅកាន់ Juventus ក្រោយក្លឹបនេះបានទាក់ទងចរចាជាមួយកីឡាកររូបនេះនៅប៉ុន្មានអាទិត្យចុងក្រោយនេះ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព