ខ្សែ​បម្រើ​ Bruno Guimarães ដែល​ជា​កីឡាករ​ទើប​ផ្លាស់​ពី​ក្លឹប​ Lyon មក​កាន់​ក្លឹប​ Newcastle United បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ម្សិលមិញ​ថា​ គេ​ជឿជាក់​ក្លឹប​ Newcastle របស់​គេ​នឹង​ក្លាយ​ជា​ជើង​ឯក​ពាន​ UEFA Champions League ក៏ដូច​ជា​ក្លាយ​ជា​ក្លឹប​ដ៏​ខ្លាំង​ជាង​គេ​ នៅ​ថ្ងៃ​ណា​មួយ​នា​ពេល​អនាគត​។

Bruno Guimarães
Bruno Guimarães

Guimaraes បាន​និយាយ​ថា​៖” ក្លឹប​ Newcastle នេះ​នឹង​ក្លាយ​ជា​ក្លឹប​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ពិភព​បាល់ទាត់​។ នេះ​ជា​ក្លឹប​ដ៏​ក្លឹប​ជា​ប្រវត្តិសាស្ត្រ​មួយ​ ដែល​មាន​ទំនៀមទម្លាប់​ដ៏​ល្អ​ ក៏​ដូច​ជា​ប្រវត្តិ​ដ៏​អស្ចារ្យ​មួយ​។ ខ្ញុំ​អត់​មាន​អី​ត្រូវ​សង្ស័យ​ពី​ការ​សម្រេច​ចិត្ត​មក​ក្លឹប​នេះ​ទេ​ “។

ខ្សែ​បម្រើ​រូប​នេះ​ក៏​បាន​និយាយ​ដោយ​ការ​ជឿជាក់​ថា​ គោល​បំណង​របស់​ក្លឹប​គេ​នៅ​រដូវកាល​ខាង​មុខ​ៗ​នេះ​គឺ​ចូល​រួម​ក្នុង​ការ​ប្រកួត​ UCL និង​យក​ឈ្នះ​ការ​ប្រកួត​ពាន​មួយ​នេះ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Newcastle បាន​ផ្លាស់​មក​ម្ចាស់​ថ្មី​កាល​ពី​ឆ្នាំ​ទៅ​គឺ​ ព្រះ​អង្គម្ចាស់​ Mohammed bin Salman ដែល​ជា​បុគ្គល​ម្នាក់​ដែល​មាន​ទ្រព្យ​សម្បត្តិ​រាប់​រយ​ពាន់​លាន​ដុល្លារ​ ដោយ​កាល​ពី​រដូវកាល​ទិញ​ដូរ​ខែ​មករា​កន្លង​ទៅ​នេះ​ក្លឹប​ Newcastle ក៏​បាន​ចំណាយ​លុយ​នាំ​ចូល​កីឡាករ​ច្រើន​ជាង​គេ​ផង​ដែរ​រហូត​ទៅ​ដល់​៧នាក់​។

នៅ​ខណៈ​នេះ​ក្លឹប​ខាង​លើ​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ប្រកួត​ Premier League ដោយ​ឈរ​នៅ​លើ​ចំណាត់​ថ្នាក់​ទី​១៩ នៃ​ការ​ប្រកួត​ និង​មាន​ ១៥ពិន្ទុ​ប៉ុណ្ណោះ​៕