ខ្សែ​បម្រើ​ Paul Pogba ត្រូវ​បាន​សារព័ត៌មាន​ Foot Mercato បាន​ចុះ​ផ្សាយ​ថា​ បាន​ជួប​ជា​មួយ​ លោក​ Leonardo Araujo នាយក​កីឡា​របស់​ក្លឹប​ Paris Saint Germain ដើម្បី​ពិភាក្សា​ទាក់ទង​អនាគត​របស់​គេ​សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​។

Paul Pogba
Paul Pogba

កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​មិន​បន្ត​នៅ​ជា​មួយ​ក្លឹប​ Manchester United បន្ត​ទៀត​នោះ​ទេ​ក្រោយ​ចប់​កុងត្រា​ក្នុង​រដូវកាល​នេះ​ដោយ​សារ​តែមិន​ពេញ​ចិត្ត​នឹង​​ក្លឹប​នេះ​។

ខ្សែ​បម្រើ​រូប​នេះ​ក៏​ធ្លាប់​បាន​និយាយ​កន្លង​មក​ថា​តាំង​ពី​គេ​ចាកចេញ​ពី​ Juventus មក​កាន់​ Man Utd នេះ​តាំង​ពី​ឆ្នាំ​២០១៦មក​ គេ​មិន​ពេញ​ចិត្ត​សោះ​តែ​ម្ដង​នឹង​ក្រុម​បិសាច​ក្រហម​នេះ​ ដោយ​សារ​តែ​គេ​មិន​បាន​ឈ្នះ​ពាន​ធំៗ​ឡើយ​នៅ​ទី​នេះ​។

ដូច្នេះ​ហើយ​បើ​តាម​ប្រភព​ខាង​លើ​ Pogba មានលទ្ធភាពច្រើននឹង​ចាក​ពី​ Man Utd ហើយ​ផ្លាស់​មក​កាន់​ PSG ដោយ​គេ​ផ្ទាល់​ និង​គ្រួសារ​គេ​ផ្ទាល់​ ពេញ​ចិត្ត​នឹង​ផ្លាស់​ទៅ​ទី​នេះ​នៅ​ចុង​រដូវកាល​នេះ​តែ​ម្ដង​៕