photo of Sami Khedira
ខ្សែ​បម្រើ​ Sami Khedira បន្តកុងត្រាថ្មីនៅ Juventus ដល់ឆ្នាំ ២០២១

ខ្សែ​បម្រើ​អាល្លឺម៉ង់​ Sami Khedira បាន​បន្ថែម​កុងត្រា​ថ្មី​២​ឆ្នាំ​ទៀត ​រួមរស់ជាមួយ​ក្លិប​សេះបង្កង់ Juventus មួយ​នេះ​ដល់​ឆ្នាំ​២០២១។

កីឡាករ​​វ័យ​៣១​ ឆ្នាំ ដែល​ជា​សមាជិកឈ្នះ World Cup ២០១៤ បានចូលរួម​ជាមួយ Juventus ដោយផ្ទេរពី Real Madrid ក្នុង​​ឆ្នាំ​២០១៥ ខណៈ​គ្មាន​តម្លៃ​ខ្លួន។ ក្នុង​រដូវ​ក្ដៅ​នេះ Khedira ក៏​មាន​ការ​ទាក់ទង​ចង់​បាន​ពី​ក្លិប​ធំ​ៗ​គឺ Liverpool និង Paris St-Germain។

photo of Sami Khedira
ខ្សែ​បម្រើ​ Sami Khedira បន្តកុងត្រាថ្មីនៅ Juventus ដល់ឆ្នាំ ២០២១

គួរបញ្ជាក់ថា ចាប់​តាំង​មក​កាន់​អ៊ីតាលី Sami Khedira លេង​ឲ្យ Juventus បាន​៨០​ប្រកួត និង​រក​គ្រាប់​បាល់​បាន​២០​គ្រាប់។ ក្នុង​នោះ ​Sami Khedira ធ្លាប់ដណ្ដើមឈ្នះ​ពាន Serie A និង Coppa Italia ៣​ លើក​ដូច​គ្នា៕