ខ្សែប្រយុទ្ធ Christian Pulisic ស៊ុតហែទ្រីកលើកដំបូងក្នុងអាជីពរបស់ខ្លួនឲ្យ Chelsea
ខ្សែប្រយុទ្ធ Christian Pulisic ស៊ុតហែទ្រីកលើកដំបូងក្នុងអាជីពរបស់ខ្លួនក្នុងការបង្ហាញខ្លួនជម្រើស ១១ នាក់ដំបូងរបស់ Chelsea ពេលឈ្នះម្ចាស់ផ្ទះ ៣-០ យប់មិញ។ នេះជាការឈ្នះ ៧ ប្រកួតជាប់គ្នាគ្រប់ការប្រកួតសម្រាប់ក្រុមតោខៀវ ក្រោមការបង្វឹករបស់ Lampard។

ខ្សែប្រយុទ្ធជម្រើសជាតិអាមេរិកទើបជាប់ជម្រើសដំបូង ក្រោយផ្លាស់ពី Dortmund មក Chelsea រដូវក្ដៅនេះ។ កាល Chelsea ឈ្នះ Ajax ដោយលទ្ធផល ១-០ នៅ Champions League រូបគេស្ថិតជាកីឡាករបម្រុង។ Pulisic មិនដែលជាប់ជម្រើសដំបូងឡើយក្រោយផ្លាស់មក Stamford Bridge ក្នុងតម្លៃ ៦៤ លានអឺរ៉ូ ពី Borussia Dortmund។
ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំ បានអូសបាល់ជិតពាក់កណ្ដាលតារាងស៊ុតប្រឡោះជើងខ្សែការពារ និង ផុតអ្នកចាំទីចូលយ៉ាងល្អគ្រាប់ដំបូងដោយជើងឆ្វេង។ ចំណែកគ្រាប់ទី២ ជាការបញ្ចប់ទីយ៉ាងល្អដោយជើងស្ដាំពេលផ្លាតខ្សែការពារ Ben Mee ដែលនាំមុខ ២-០ នៅវគ្គទី១។
Pulisic តែតគ្រាប់ទី ៣នៅដើមវគ្គទី២ មុនពេល Willain ស៊ុតរ៉ាយ៉ាងល្អបន្ថែមគ្រាប់ទី៤ នៅទឹកដី Turf Moor។ ក្រុមម្ចាស់ផ្ទះស៊ុតយ៉ាងល្អបានពីរគ្រាប់ ដោយ Jay Rodriguez និង McNeil នៅនាទីទី ៨៦ និង ៨៩។
ខ្សែប្រយុទ្ធរូបនេះជាកីឡាករអាមេរិកទី២ ស៊ុតហែទ្រីកនៅ Premier League បន្ទាប់ពី Clint Dempsey ដែលធ្វើបានសម្រាប់ Fulham ទល់នឹង Newcastle នាឆ្នាំ ២០១២។

អ្នកចាត់ការតោខៀវ Frank Lampard បានសរសើរដល់ Pulisic ដែលលេងបានយ៉ាងល្អ។ Lampard ថ្លែងថា៖ “ពេលខ្លះខ្ញុំ ពិបាកសម្រេចចិត្ត ប៉ុន្តែខ្ញុំចង់ឲ្យពួកគេស្ថិតក្នុងតំណែងដ៏ល្អ។ ខ្ញុំឲ្យពួកគេដល់ចំណុចកំពូល”។
Highlights: Burnley 2-4 Chelsea
Burnley 2-4 Chelsea! Watch Christian Pulisic become our youngest-ever Premier League hat-trick scorer! ?
Posted by Chelsea Football Club on Saturday, 26 October 2019