ខ្សែ​ប្រយុទ្ធ​ Kylian Mbappe បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ CNN នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​នឹង​មិន​ទៅ​ចូល​រួម​លេង​ឲ្យ​ក្លឹប​ Real Madrid នៅ​ខែ​មករា ឆ្នាំ​២០២២ខាង​មុខ​នេះ​ទេ​។

Kylian Mbappe
Kylian Mbappe

Mbappe បាន​និយាយ​ថា​៖” អត់​ទេ​។ ខ្ញុំ​នឹង​មិន​ទៅ​ចូល​រួម​លេង​ឲ្យ​ Real Madrid នៅ​ខែ​មករា​នេះ​ទេ​។ នៅ​ខែ​មករា​ហ្នឹង​មិន​អាច​ទៅ​រួច​ទេ​ ខ្ញុំ​នៅ​បន្ត​នៅ​ Paris ទៀត​។ ខ្ញុំ​កំពុង​នៅ​ PSG ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​មែន​ទែន​ នៅ​ក្លឹប​ហ្នឹង​។ ១០០% ខ្ញុំ​នឹង​បញ្ចប់​កុងត្រា​ជា​កីឡាករ​របស់​ក្លឹប​នេះ​។ ខ្ញុំ​នឹង​ខិត​ខំ​គ្រប់​យ៉ាង​ ដើម្បី​ឲ្យ​ឈ្នះ​ពាន​ទាំង​អស់​ជា​មួយ​ PSG “។

កីឡាករ​នេះ​បន្ត​ថា​៖” ចុះ​បើ​ទៅ​ Real នៅ​ខែ​មិថុនា​ ខាង​មុខ​? វា​មិន​ទាន់​ដល់​ពេល​ត្រូវ​និយាយ​ទេ​។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ឥឡូវ​នេះ​គឺ​ឈ្នះ​ Real Madrid ក្នុង​ប្រកួត​ UCL ។ PSG យើង​ត្រៀម​រួច​រាល់​ហើយ​ ខ្ញុំ​ក៏​ត្រៀម​ហើយ​ដែរ​ ចំពោះ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​ PSG “។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មក​ទល់នឹង​ពេល​នេះ​ Mbappe មិន​ទាន់​បញ្ជាក់​ពី​អនាគត​របស់​គេ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ ទាក់​ទង​នឹង​រឿង​ គេ​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ PSG ឬ​ក៏​ចេញ​ទៅ​ក្លឹប​ផ្សេង​ដូច​ Real ជា​ដើម​ ឲ្យ​បាន​ច្បាស់​នៅ​ឡើយ​ទេ​ ខណៈ​កីឡាករ​នេះ​នឹង​ចប់​កុងត្រា​នៅ​ចុង​រដូវកាល​នេះ​ហើយ​៕