photo of Neyma
ខ្សែ​ប្រយុទ្ធ​ Neymar ​បាន​ជួយ​សង្គ្រោះ​ក្រុម PSG

ខ្សែ​ប្រយុទ្ធ​ Neymar ​បាន​ជួយ​សង្គ្រោះ​ក្រុម PSG ​យក​បាន​៣​ពិន្ទុ ​ដោយ​ស៊ុត​ចូល​១​គ្រាប់​នៅ​នាទី​៩០+២ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម ​Strasbourg ​យប់មិញ​។ការ​ប្រកួត​នេះ​ដែរ ​ក្រុម PSG ​បាន​វាយ​សម្រុក​ច្រើន​ដែរ ប៉ុន្តែ​មិន​អាច​ស្វែង​រក​គ្រាប់​បាល់​បាន​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​ដល់​នាទី​៩០+២ ​ឯ​ណោះ ទើប Neymar ​អាច​ទម្លាយ​សំណាញ់​ទី​បាន។

១​គ្រាប់​នេះ​ដែរ ​ក៏​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ PSG ​ដែល​តិះដៀល​រូបគេ​ស្ងាត់​មាត់​ផង​ដែរ ព្រោះ​មុន​ការ​ប្រកួត​ក្រុម​អ្នក​គាំទ្រ​លើក​បដា​មិន​ពេញ​ចិត្ត​វត្តមាន​របស់​គេ​នោះ​ទេ។

Neymar ​បាន​ព្យាយាម​ចាកចេញ​ពី​ក្រុម PSG ​ឱ្យ​បាន​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ ​តែ​ដោយសារ​ការ​ផ្ទេរ​ទៅ​លេង​នៅ Barcelona ​នោះ ​មិន​បាន​សម្រេច​ក៏​ធ្វើ​ឱ្យ​រូបគេ​ត្រូវ​លេង​នៅ​ក្រុម PSG ​នេះ​សិន​សម្រាប់​រដូវ​កាល​នេះ។ ដោយ​ត្រូវ​រង់ចាំ​ដល់​ខែ​មករា​ឬ​រដូវ​កាល​ដោះដូរ​ក្រោយ​ទើប ទើប​អាច​សម្រេច​ចិត្ត​បន្ដ​បាន៕