ក្លឹប​ Barcelona បាន​បញ្ចប់​កុងត្រា​ខ្ចី​ជើង​ ខ្សែ​ប្រយុទ្ធ​ Yusuf Demir ពី​ក្លឹប​អូទ្រីស​ Rapid Wien នៅ​ក្នុង​ថ្ងៃ​នេះ​។
Yusuf Demir
Yusuf Demir
ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ ត្រូវ​បាន​ខាង​ Barca មិន​ដាក់​ឲ្យ​ចូល​លេង​ជា​ច្រើន​ប្រកួត​មក​ហើយ​ ក្រោយ​កីឡាករ​រូប​នេះ​ បាន​ចូល​លេង​បាន​ ៩ប្រកួត​ ចាប់​តាំង​ពី​មក​លេង​ឲ្យ​នៅ​ដើម​រដូវកាល​ ២០២១/២២នេះ​មក​។
បើតាម Daily Mail មូលហេតុ​ដែល​ឈប់​ដាក់​ឲ្យ​ចូល​លេង​មួយ​ប្រកួត​ទៀត​ និង​ដល់​ថ្នាក់​បញ្ចប់​កុងត្រា​ទាំង​កណ្ដាល​ទី​បែប​នេះ​ គឺ​ដោយ​សារ​តែ​ បើ​ Barca ដាក់​ Yusuf ឲ្យ​ចូល​លេង​ប្រកួត​ទី​១០ ខាង​ក្លឹប​នេះ​ ត្រូវ​តែ​បង់​ថ្លៃ​ជិត​ ១២​លាន​ដុល្លារ​ដើម្បី​ទិញ​កីឡាករ​នេះ​ពី​ក្លឹប​ Rapid Wien តែ​ម្ដង​៕