ខ្សែប្រយុទ្ធ Ajax រូបនេះស៊ុតបានច្រើនជាងគេនៅ UCL គិតត្រឹមពេលនេះ
គិតត្រឹមពេលនេះ Sebastien Haller របស់ក្រុម Ajax រកបាន១០គ្រាប់ហើយ ពោលគឺលើសកីឡាករណាណា ទាំងអស់ក្នុងពានរង្វាន់ UEFA Champions League ។

ក្រុមធំៗមួយចំនួនបានឡើងទៅកាន់វគ្គ១៦ក្រុមហើយ នៅឡើយតែក្រុមមួយចំនួនក្នុងពូល E,F និង G នៅមិនទាន់រកឃើញអស់។ ប៉ុន្តែខ្សែប្រយុទ្ធរបស់ Ajax ខាងលើបានស្ថិតនៅលើគេនៃតារាងអ្នករកបានគ្រាប់បាល់បានច្រើនជាងគេគឺ១០គ្រាប់។
ស្របពេល Robert Lewandowski របស់ Bayern Munich រកបាន៩គ្រាប់ Christopher Nkunku របស់ RB Leipzig និង Mohamed Salah របស់ Liverpool រកបាន៧ គ្រាប់ ខណៈដែល Cristiano Ronaldo របស់ Manchester United រកបាន៦ គ្រាប់ និង Lionel Messi រកបាន៥គ្រាប់។
ចំណែកខ្សែប្រយុទ្ធ Erling Haaland របស់ Borussia Dortmund ដែលជាកីឡាកររកបានគ្រាប់បាល់បានច្រើនជាងគេកាលពីរដូវកាល២០២០-២០២១ បានធ្លាក់ចេញពីពានរង្វាន់ខាងលើនេះហើយ៕