ខ្សែប្រយុទ្ធ Lacazette បានត្រលប់ទៅកាន់ក្លឹប Lyon វិញបន្ទាប់ពីចាកចេញពី Arsenal
ខ្សែប្រយុទ្ធ Alexandre Lacazette បានផ្លាស់ត្រលប់ទៅកាន់ក្លឹប Lyon វិញសម្រាប់រដូវកាលថ្មីឆ្នាំ២០២២/២៣ ខាងមុខ។ នេះបើយោងតាមការចុះផ្សាយជាផ្លូវការរបស់ក្លឹបក្នុងថ្ងៃនេះ។

កីឡាករនេះបានផ្លាស់ចេញពី Arsenal ទៅ Lyon វិញលក្ខណៈ Free Agent ក្រោយរួមរស់ជាមួយក្លឹបកាំភ្លើងធំនេះអស់រយៈពេល ៥ឆ្នាំ យចូលរួមលេងបាន២០៦ប្រកួត និងស៊ុតចូល ៧១គ្រាប់ ឈ្នះពានជាមួយក្លឹបចំនួន២ ដូចាំពាន FA Cup និងពាន Super Cup ប៉ុណ្ណោះ។
តាមពិតទៅ ក្លឹប Lyon ជាកន្លែងបណ្ដុះបណ្ដាលអាជីពជាកីឡាកររបស់ Lacazette ដោយកីឡាករនេះបានមកចូលក្លឹបនេះនៅពីក្រុមថ្នាលតាំងពីឆ្នាំ១៩៩៨ និងផ្លាស់មកកាន់ក្រុមឈុតធំនៅឆ្នាំ២០០៩ និងលេងរហូតដល់ឆ្នាំ២០១៧ ដោយចូលរួមប្រកួតសរុប ២៧៥ប្រកួត និងស៊ុតចូល ១២៩គ្រាប់។
យ៉ាងណាកីឡាករនេះត្រលប់មក Lyon វិញលើកនេះដោយមានកុងត្រា៣ឆ្នាំ រហូតដល់ឆ្នាំ២០២៥៕