photo of Lionel Messi
ខ្សែ​ប្រយុទ្ធ Lionel Messi

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ចូល​ហាត់​ជាមួយ​ក្រុម​សមាជិក​ក្រុម​ដទៃ​ទៀត​ហើយ ​ដោយ​រំពឹង​ថា​នឹង​បាន​ជួយ​ក្រុម​នៅ​ចុង​សប្ដាហ៍​នេះ​ទល់​ក្រុម Real Betis ។

Messi ​បាន​ខកខាន​ប្រកួត​ដំបូង​បើក​ឆាក La Liga ​ស្រប​ពេល Barcelona ​ក៏​បរាជ័យ​ថែម​ទៀត​ក្រោម​ថ្វី​ជើង​ក្រុម Bilbao ​ក្នុង​លទ្ធផល ​១-០។ ​ការ​ខកខាន​នោះ​ដោយសារ​តែ​រូបគេ​មាន​របួស ​ប៉ុន្តែ​ពេល​នេះ​អាច​ចូល​ហាត់​បាន​វិញ​ហើយ ដូច្នេះ​រំពឹង​ថា​នឹង​បាន​ជួយ​ក្រុម​យក​៣​ពិន្ទុ​វិញ​ពី Real Betis ។

ត្បិតតែ Messi ​អាច​ចូល​ហាត់​បាន​វិញ​មែន ប៉ុន្តែ​សមាជិក​សំខាន់​ក្នុង​ក្រុម​២​នាក់​ទៀត​គឺ Suarez ​និង Dembele ​នៅ​មិន​ទាន់​អាច​ចូល​លេង​បាន​ឡើយ។ កីឡាករ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​ការ​ពេល​បន្ថែម​ទៀត ទើប​អាច​ជា​សះស្បើយ​ពី​របួស​ដែល​កើត​ឡើង​ក្នុង​ការ​ប្រកួត​បើក​ឆាក​កន្លង​ទៅ​នេះ​បាន៕