​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​នឹង​ត្រូវ​សម្រាក​ព្យាបាល​របួស​ជង្គង់​របស់​ខ្លួន​ដល់​ទៅ​៨​ខែ​ឯ​ណោះ ​ក្រោយ​ពី​ធ្វើ​ការ​វះ​កាត់​ជោគជ័យ​កាល​ពី​ម្សិលមិញ​នេះ​។

Zlatan Ibrahimovic
Zlatan Ibrahimovic

កីឡាករ​វ័យ​៤០​ឆ្នាំ​ខាង​លើ​ជា​ចំណែក​មួយ​ផង​ដែរ ជួយ​ក្រុម AC Milan ​ឈ្នះ​ពាន​រង្វាន់ Serie A ​ជា​លើក​ដំបូង​វិញ​ក្នុង​រយៈ​ពេល​១១​ឆ្នាំ​។ 

យ៉ាង​ណាមិញ ​នៅ​ចុង​រដូវ​កាល​នេះ ​រូបគេ​មិន​សួវ​បាន​បង្ហាញ​ខ្លួន​ប៉ុន្មាន​ទេ ព្រោះ​មាន​បញ្ហា​ឈឺ​ជង្គង់​ញឹកញាប់។ ​រហូត​ដល់​ចប់​រដូវ​កាល​ភ្លាម ​Zlatan ​ក៏​ធ្វើ​ការ​វះ​កាត់​ភ្លាម ​ហើយ​ពេល​នេះ​បាន​ជោគជ័យ​ហើយ ​តែ​ត្រូវ​សម្រាក​ដល់​ទៅ​៨​ខែ​ឯ​ណោះ​ទើប​អាច​ចូល​លេង​និង​ហាត់​វិញ​បាន​។

ដោយសារ​តែ​រយៈ​ពេល​យូរ​ហើយ​កុងត្រា​របស់​គេ​នៅ AC Milan ​ក៏​អស់​ត្រឹម​ចប់​រដូវ​កាល​នេះ​ទៀត​នោះ ទើប​បាន​ជា​មតិ​មួយ​ចំនួន​យល់​ឃើញ​ថា​វា​ដល់​ពេល​ល្មម​ហើយ​សម្រាប់ Zlatan ​ក្នុង​ការ​បញ្ចប់​អាជីព​បាល់ទាត់។ ​វ័យ​ជ្រេ ​របួស​ច្រើន ​ជា​កត្ដា​ដែល​នឹង​ធ្វើ​ឱ្យ​គេ​មិន​អាច​បន្ដ​ការ​លេង​បាល់ទាត់​បាន​ទៀត​នោះ​ទេ៕