photo of Gary Cahill
ខ្សែ​​ការពារ Gary Cahill អាច​នឹង​ចាក​ចេញ​ពី Chelsea នៅខែមករាខាងមុខនេះ

កីឡាករខ្សែការពារ Gary Cahill បាននិយាយថា រូបគេនឹងស្នើសុំចាកចេញពីក្លឹបតោខៀវ Chelsea នៅខែមករា ឆ្នាំ២០១៩ ខាងមុខ បន្ទាប់ពីបង្ខំចិត្តអង្គុយនៅកៅអីបម្រុងញឹកញាប់ក្នុងរដូវកាលនេះ។ ខណៈលោកខកចិត្តកាន់តែខ្លាំងនឹងកង្វះខាតឱកាសលេងក្នុងការប្រកួត ដែលគាត់ទទួលបានក្រោមការដឹកនាំរបស់លោក Maurizio Sarri។

ខ្សែការពារកណ្តាលម្នាក់នេះ មិនធ្លាប់ដែលលេងទាល់តែសោះ ចាប់តាំងពីលោក Sarri បន្តវេនពីលោក Antonio Conte កាលពីដើមរដូវកាលនេះ ហើយគាត់បាននិយាយថា គាត់អាចនឹងប្រកាសបញ្ចប់អាជីពរបស់គាត់ នៅក្នុងទឹកដី Stamford Bridge ពេលដែលទីផ្សារបើកទ្វារឡើងវិញ បើសិនជាស្ថានភាពមិនល្អប្រសើរឡើងទេនោះ

នៅពេលសួរថា តើគាត់អាចនឹងចាកចេញពីក្លិបតោខៀវដែរឬទេ កីឡាករ Cahill បាននិយាយប្រាប់សារព័ត៌មានអង់គ្លេសថា លោកមិនចង់លោតរំលងកាំភ្លើងនោះទេ ប៉ុន្តែអ្វីៗទំនងជាប្រហែលហើយ។ លោក គឺជាមនុស្សម្នាក់ ដែលមិនចង់លេងនោះទេ។ អ្វីៗគ្រប់បែបយ៉ាង គឺនិយាយពីការលេង។

photo of Gary Cahill
ខ្សែ​​ការពារ Gary Cahill
របស់ Chelsea

សូមរំលឹកផងដែរថា Gary Cahill ត្រូវបានតែងតាំងជាប្រធានក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Antonio Conte ដែលបានចាកចេញពីតួនាទីក្នុងក្រុមជម្រើសជាតិអង់គ្លេសកាលពីខែមុន។

អតីតកីឡាករក្លឹប Aston Villa និង Bolton បានចូលរួមជាមួយ Chelsea កាលពីខែមករា ឆ្នាំ២០១២ និងបានឈ្នះពានរង្វាន់ធំៗជាច្រើនជាមួយតោខៀវ រួមទាំងពានរង្វាន់ Champions League ឆ្នាំ២០១២ និងជាប្រធានក្រុមពេលឈ្នះ Premier League រដូវកាលឆ្នាំ២០១៦-២០១៧ និងពានរង្វាន់ FA Cup រដូវកាលមុនទៀតផង៕

លោក Maurizio Sarri និង ខ្សែ​​ការពារ Gary Cahill