photo of Gareth Bale
គម្រោងនៃការចាកចេញទៅកាន់ប្រទេសចិនរបស់ Gareth Bale ត្រូវបានបរាជ័យ

គម្រោងចាកចេញរបស់ Gareth Bale ទៅកាន់ក្លឹបក្នុងប្រទេសចិន ត្រូវបានបរាជ័យ បន្ទាប់ពី Real Madrid បានលុបចោលកិច្ចព្រមព្រៀងជាមួយក្លឹបនៅប្រទេសចិននោះ។ ដូច្នេះ មានន័យថា ខ្សែប្រយុទ្ធវែលរូបនេះ នឹងត្រូវបន្តក្នុងក្លឹបនៅប្រទេសអេស្ប៉ាញនេះទៀត។

ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំនេះ រំពឹងថានឹងត្រូវចូលរួមជាមួយក្លឹប Jiangsu Suning ក្នុងក្របខណ្ឌ Chinese Super League ក្នុងកិច្ចព្រមព្រៀងរយៈពេល ៣ឆ្នាំ ដោយបើតាមសេចក្តីរាយការណ៍ គឺគេអាចទទួលបានតម្លៃពលកម្ម ១លានផោន ក្នុងមួយសប្តាហ៍។

Gareth Bale
Gareth Bale

កាលពីសប្តាហ៍មុន គ្រូបង្វឹក Real Madrid លោក Zinedine Zidane បាននិយាយថា Bale “ពិតជាឈានដល់ការចាកចេញច្បាស់ណាស់”ព្រោះគេលែងមានលក្ខណៈសម្បត្តិត្រូវភ្នែកលោក Zidane ទៀតហើយ។ លោក Zidane ថែមទាំងបន្ថែមថា ការចាកចេញរបស់ Bale នឹង “ជាការល្អបំផុតសម្រាប់គ្រប់គ្នា”

សូមរម្លឹកជូនថា Bale បានចូលរួមជាមួយក្លឹប Real Madrid កាលពីឆ្នាំ ២០១៣ បន្ទាប់ពីផ្ទេរពីក្លឹប Tottenham ក្នុងតម្លៃ ៨៥លានផោន ជាតម្លៃបំបែកកំណត់ត្រាពិភពលោកដែរ។ ពេលនេះ Bale នៅសល់កុងត្រារយៈពេល ៣ឆ្នាំទៀត ក្នុងកីឡដ្ឋាន Bernabeu របស់ Real Madrid ប៉ុន្តែគេហាក់ដូចជាក្លាយជាមនុស្សសំអប់របស់លោក Zidane ទៅហើយ៕