photo of Hun Sen Cup
Hun Sen Cup 2018

ក្រុមគិរីវង់អេហ្វស៊ី និងក្រុមសាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ (U18កម្ពុជា) ត្រូវប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមយកពានថ្នាក់ខេត្ត នៃពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ នៅកីឡដ្ឋានស្តាតចាស់ នាល្ងាចម៉ោង ៥:៣០ ថ្ងៃពុធនេះ អ្នក​គាំទ្រ​អាច​ចូល​រួម​​ទស្សនា​បាន​ដោយ​សេរី​ ។

តាមរយៈការប្រកួតជម្រុះតាមពូល កម្រិតថ្នាក់ខេត្តនេះ ក្រុមU18កម្ពុជា និងក្រុមគិរីវង់ មិនធ្លាប់ជួបការបរាជ័យដូចគ្នា មុនពេលពួកគេបន្តយកឈ្នះលើគូប្រកួតរៀងៗខ្លួនក្នុងការប្រកួតវគ្គខ្វែង១៦ក្រុម និង៨ក្រុម កន្លងមកនេះ  ដោយគី​រីវង់​សុខ​សែន​ជ័យ​បាន​ទម្លាក់​ខេត្ត​កំពត​ ដោយ​លទ្ធផល ៣-១ ដែល​ការ​ប្រកួត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​តានតឹង​បំផុត។ ជា​មួយ​គ្នា​នោះ​ក្រុម​​បាល់ទាត់​សាលា​បាល់ទាត់​ជាតិ​បាទី​​​អាយុ​ក្រោម ១៨ ឆ្នាំ​វិញ​បាន​ទម្លាក់​ក្រុម​បាល់ទាត់​​ខេត្ត​កោះកុង​ដោយ​លទ្ធផល​ ២-១ ដែល​ជា​ការ​ប្រកួត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​តានតឹង​ដូច​គ្នា។

photo of Hun Sen Cup
Hun Sen Cup 2018
photo of Hun Sen Cup
Hun Sen Cup 2018

​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​វគ្គ ១៦ ក្រុម​វិញ នឹង​ធ្វើ​ឡើង​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៨៕

photo of Hun Sen Cup
Hun Sen Cup 2018