photo of Premier League
Premier League ៖ Tottenham Hotspur vs Liverpool

ការប្រកួតបាល់ទាត់ Premier League នៅយប់ថ្ងៃទី១៥ ខែកញ្ញានេះ មានចំនួន៧គូរ។ ក្នុងនោះគូរសំខាន់ក្នុងយប់នេះ គឺក្រុមមាន់ខ្នាយមាស Tottenham Hotspur ត្រូវប៉ះហង្សក្រហមLiverpool ដែលកំពុងឈរនៅ​កំពូលតារា។ ក្នុងការប្រកួត៤ប្រកួតកន្លងនេះក្រុមLiverpool មិនដែលចាញ់នោះទេ គឺមាន១២ពិន្ទុ តាមពីក្រោយដោយក្រុមតោខៀវChelsea។ ចំណែកក្រុមSpur ស្ថិតនៅលេខរៀងទី៥ក្នុងតារា​ ដែលមាន៩ពិន្ទុ។​ ការប្រកួតកាលពីថ្ងៃទី២ ខែកញ្ញាកន្លងទៅនេះ ក្រុមមាន់ខ្នាយមាសSpur បានចាញ់ក្រុមWatford ដោយលទ្ធផល២ទល់១។

តើយប់នេះTottenham Hotspur ឬ Liverpool ជាក្រុមឈ្នះ។ សូមអញ្ជើញតាមដានទាំងអស់គ្នាចាប់ពីម៉ោង៦កន្លះតទៅ?