គួរឱ្យគោរពទោះជាសត្រូវនឹងគ្នាមែន តែ Iniesta ឱ្យកាដូរមួយទៅ Ramos មុនចាកចេញ
ក្រោយពីលេងក្នុងព្រឹត្តិការណ៍ El Clasico ជាលើកចុងក្រោយ កីឡាករ Andres Iniesta បានឱ្យអាវរួមទាំងហត្ថលេខាមួយ ជូនជាកាដូរដល់ខ្សែការពារ Sergio Ramos។ ទោះបីជាកីឡាករទាំងពីររូបលេងឱ្យក្រុមខុសគ្នាក៏ដោយ ប៉ុន្តែពួកគេមានភាពជិតស្និតនឹងគ្នាណាស់ ពេលលេងក្នុងជម្រើសជាតិអេស្ប៉ាញម្ដងៗ។

ជាការពិតណាស់ ការប្រកួត Clasico ដែលបញ្ចប់ក្នុងលទ្ធផល 2ទល់នឹង2 គឺ ជាការប្រកួត Clasico ចុងក្រោយបង្អស់របស់ Iniesta ពីព្រោះរូបគេបានប្រកាសជាផ្លួវការថា ខ្លួននឹងចាកចេញពី Barcelona ក្រោយបញ្ចប់រដូវកាលនេះ។
Ramos និយាយដាក់ Iniesta ថា៖ «ទោះបីជាមានរឿងអីក្នុងទីលានក៏ដោយ El Clasico ពួកយើងមិនដែលចាំទេ។ ការប្រកួតនោះដូចជាការលាគ្នារបស់ Iniesta ហើយពួកយើងនឹងចងចាំឯងជានិច្ច ណាសម្លាញ់»។
នៅក្នុងអាវដែល Iniesta ឱ្យទៅ Ramos សរសេរនៅលើលេង 8ថា៖ «ចំពោះមិត្តភក្តិរបស់ខ្ញុំ Sergio សម្រាប់អនុស្សាវរីយ៍ជាច្រើនជាមួយគ្នានិងអ្នកដទៃទៀត។ ទាំងជាគូប្រជែងទាំងជាមិត្តភក្តិ សូមអរគុណនិងសំណាងល្អ» ៕
ប្រភពពី៖ Marca