photo of David Beckham
David Beckham leader Club Miami

David Beckham មាន​គម្រោងនាំលោក Carlo Ancelotti, Wayne Rooney និង កីឡាករ Cristiano Ronaldo ទៅកាន់ក្លឹបថ្មីរបស់ខ្លួន​ ខណៈដែលរូបគេទើប​បង្កើតនៅអាមេរិក គឺ Miami ។

ពិតណាស់ Beckham ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Carlo Ancelotti ពេល​ដែល​លេង​​ក្នុង​អាជីព​ចុងក្រោយរបស់លោក​ជាមួយ​ក្លឹប Paris-Saint Germain ហើយ​ពួក​គេ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ណាស់ ។ ខណៈដែរ Cristiano Ronaldo និង Wayne Rooney  មូលហេតុ​ដែល Beckham មើល​ឃើញ​កីឡាករ​ទាំង​ពីរ​រូប​ដោយ​សារ​​ ពួក​គេ​មាន​គុណភាព​លេង​ខ្ពស់​លើ​ទីលាន និង​ធ្លាប់​ជា​ដៃ​គូ​នឹង​គ្នា​នៅ Man Utd ។

Miami ជាក្លឹប​ទី 25នៃក្របខណ្ឌ Major League Soccer របស់អាមេរិក និង រំពឹងចាប់ផ្ដើមការប្រកួតនៅឆ្នាំ2020 រូបគេ​ចង់​បាន​លោក Ancelotti មក​ដឹក​នាំ​នៅ​ទី​នេះ ៕

ប្រភពពិ៖ dailymail