ខ្សែបម្រើ Declan Rice របស់ក្លឹប West Ham United អាចចាកចេញពីក្លឹប។

Declan Rice
Declan Rice

នេះបើយោងតាមសារពត៍មាន ESPN បានអោយដឹងថាក្រុមបិសាចក្រហម Manchester United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករវ័យ ២២ ឆ្នាំរូបនេះដើម្បីពង្រឹងតំបន់បម្រើរបស់ពួកគេនៅរដូវក្តៅក្រោយ។

ក្លឹប West Ham United បានដាក់តម្លៃថ្លៃផ្ទេរប្រមាណ ៨០ លានផោនជាមួយនឹងកិច្ចសន្យារបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះរហូតដល់ឆ្នាំ ២០២៤ ។

រដូវកាលមុន ខ្សែបម្រើ Declan Rice រកបាន ២ គ្រាប់ក្នុងការបង្ហាញខ្លួន ៣២ ប្រកួតនៅក្របខ័ណ្ឌ Premier League សម្រាប់ក្រុមញញួរធំ West Ham United ។