ក្លិប Manchester City ដែលកំពុងត្រូវការខ្សែប្រយុទ្ធម្នាក់បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយខ្សែប្រុយុទ្ធឆ្នើមវ័យក្មេង Erling Haaland របស់ក្លិប Borussia Dortmund ។

Erling Haaland
Erling Haaland

កាសែត The Times បានអះអាងថាភ្នាក់ងាររបស់កីឡាករសញ្ជាតិន័រវែសលោក Mino Raiola នឹងជួបពិភាក្សាជាមួយភាគីខាងក្លឹប Man City នៅខែមករាខាងមុខនេះជុំវិញការផ្លាស់ប្តូរកីឡាករវ័យ ២១ ឆ្នាំរូបនេះនៅរដូវក្តៅខាងមុខនេះ។

កិច្ចសន្យារបស់ខ្សែប្រយុទ្ធកម្ពស់ខ្ពស់ Haaland ជាមួយក្រុម Borussia Dortmund មានសុពលភាពរហូតដល់ឆ្នាំ ២០២៤ តម្លៃផ្ដាច់កុងត្រា ៧៥ លានអឺរ៉ូនៅឆ្នាំ ២០២២ ។

Haaland រកបាន ៦៨ គ្រាប់ក្នុង ៦៨ ប្រកួតគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លឹបចាប់តាំងពីចូលរួមជាមួយ Dortmund នៅឆ្នាំ ២០២០ ៕