ខ្សែបម្រើ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United អាចនឹងចាកចេញពីក្លឹប។

Donny van de Beek
Donny van de Beek

យោងតាមគណនី Twitter របស់លោក Nicolo Schira បញ្ជាក់ថាក្លឹប Juventus បង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ២៤ ឆ្នាំរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសក្នុងការទិញផ្ដាច់ផងដែរ។

អ្នកកាសែតរូបនេះអះអាងថានាយកកីឡារបស់ក្លឹបសេះបង្កង់ Juventus លោក Federico Cherubini បានទាក់ទងភ្នាក់ងាររបស់ខ្សែបម្រើសញ្ជាតិហូឡង់រួចហើយនៅថ្ងៃមុន។

ទោះយ៉ាងណាក៏ដោយក្រុមដែលមានម្ចាស់ក្លឹបជាមហាសេដ្ធី Newcastle United បានចាប់អារម្មណ៍កីឡាកររូបនេះផងដែរ ។

ក្រុមសារិកាព្រៃ Newcastle United នឹងទាក់ទងខ្សែបម្រើ Donny van de Beek ដែលទើបបង្ហាញខ្លួនតែ ៣ ដងប៉ុណ្ណោះសម្រាប់ក្លឹបក្នុងការប្រកួតទាំងអស់ក្នុងរដូវកាលនេះ៕