លោក​ Ralf Rangnick អ្នកចាត់​ការ​បណ្ដោះ​អាសន្ន​ក្លឹប​ Manchester United បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គោល​ដៅ​ដែល​លោក​នឹង​ធ្វើ​ឲ្យ​បាន​ក្នុង​ ២-៣ អាទិត្យ​ខាង​មុខ​នេះ​ គឺ​នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​តុល្យភាព​នៅ​ក្នុង​ក្រុម​នេះ​ឲ្យ​បាន​ច្រើន​ និង​មិន​ឲ្យ​គូប្រកួត​​ស៊ុត​ចូល​ច្រើន​ដូច រាល់​ការ​ប្រកួត​មុន​ៗទេ​។

Ralf Rangnick
Ralf Rangnick

លោក​ Rangnick បាន​និយាយ​ថា​៖” ច្បាស់​ណាស់​ទម្រង់​ Man Utd ឥឡូវ​នេះ​គឺ​ធ្វើ​ឲ្យ​បាត់​បង់​នូវ​ការ​បញ្ចេញ​សមត្ថភាព​របស់​កីឡាករ​ក្មេងៗ ក៏​ដូច​មាន​បទពិសោធន៍​ដែល​មាន​ទេពកោសល្យ​នៅ​ក្នុង​ការ​ប្រកួត​។ អញ្ចឹង​គោល​ដៅ​របស់​ខ្ញុំ​ពេល​នេះ​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​រយៈពេល​ ២-៣សប្ដាហ៍​ខាង​មុខ​នេះ​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តុល្យភាព​ក្នុង​ក្រុម​នេះ​ឲ្យ​បាន​ច្រើន​ “។

អ្នកចាត់ការ​រូប​នេះ​ក៏​បាន​លើក​ឡើង​ពី​លទ្ធផល​នៃ​ការ​ប្រកួត​ត​ទល់​នឹង​ Arsenal នៅ​ក្នុង​ថ្ងៃ​នេះ ក៏​ដូច​ជា​ប្រកួត​មុនៗ​កន្លង​ទៅ​ថា​ ជា​ធម្មតា​ Man Utd ឲ្យ​គូប្រកួត​ស៊ុត​ចូល​លើស​ពី​២គ្រាប់​រហូត​ អញ្ចឹង​លោក​នឹង​មិន​ធ្វើ​ឲ្យ​មាន​រឿង​អញ្ចឹង​កើត​ឡើង​ទៀត​។ ដូច្នេះ​ដំណោះ​ស្រាយ​របស់​លោក​នៅ​ក្នុង​ពេល​នេះ​គឺ​ធ្វើ​ម៉េច​ឲ្យ​ក្រុម​នេះ​មាន​តុល្យភាព​ ជា​អ្នក​គ្រប់​គ្រង​បាល់​នៅ​ក្នុង​ការ​ប្រកួត​ និង​មិន​ឲ្យ​គូរប្រកួត​ស៊ុត​ចូល​ច្រើន​ដូច​ប្រកួត​មុនៗ​អញ្ចឹង​នោះ​ទេ​៕