គោលដៅរបស់ក្លឹបតោខៀវ Chelsea កីឡាករ Gonzalo Higuain ត្រូវបានគេរាយការណ៏ថា ខ្សែប្រយុទ្ធសញ្ចាតិអាហ្សង់ទីនរូបនេះ ជិតឈាននឹងចុះកិច្ចព្រមព្រៀងជាមួយផ្សេងហើយ។

Gonzalo Higuain
Gonzalo Higuain

ពិតណាស់ បើយោងតាមព៍ត៌មានរបស់អ៊ីតាលីដែលមានឈ្មោះថា Gianluca di Marzio បានឱ្យដឹងថាក្លឹប Juventus បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្លឹប AC Milan ក្នុងការផ្ទេរកីឡាករវ័យ 30 ឆ្នាំនេះហើយ។

បើតាមប្រភពដដែលបានបញ្ចាក់ទៀតថា ខ្សែប្រយុទ្ធ Gonzalo Higuain នឹងធ្វើកិច្ចពិភាក្សាជុំវិញការខ្ចីជើងទៅលេងនៅ AC Milan ដោយតម្លៃខ្លួនខ្ចីជើង 20 លានអឺរ៉ូ ប្រសិនបើគេទិញផ្ដាច់ត្រូវថែម 35លានអឺរ៉ូបន្តែមទៀតនៅរដូវកាលក្រោយ ៕

ប្រភពពី៖ Mirror