ក្លិបអ្នកមាននៅបារាំង Paris Saint-Germain បន្តរកបាន ៣ពិន្ទុពីការប្រកួតសប្ដាហ៍ទី២៣ ក្នុងក្របខណ្ឌ Ligue 1 កាលពីយប់មិញ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Nantes ដោយលទ្ធផល ១ទល់នឹង២។

PSG
ការប្រកួតរវាង Nantes និង PSG

២គ្រាប់របស់ក្រុមលោក Thomas Tuchel រកបានដោយកីឡាករ Mauro Icardi ប៉ះបាល់បញ្ចូលទីក្រោយការស៊ុតពីខ្សែបម្រើស្លាបនិងជាមិត្តរួមជាតិអាហ្សង់ទីន Di Maria ព្រមទាំងគ្រាប់ទី២រកបានដោយកីឡាករខ្សែការពារអាឡឺម៉ង់ Thilo Kehrer។

photo of Angel Di Maria
កីឡាករ Angel Di Maria

ក្រុមភ្ញៀវមិនមានវត្តមាន Neymar មុនពេលកីឡាករក្រុមម្ចាស់ផ្ទះ Moses Simon ធ្វើការវាយបកយកចិត្តអ្នកគាំទ្ រ១គ្រាប់មកវិញមុនបញ្ចប់លទ្ធផល ១ទល់និង២។ យ៉ាងណាស្ថានភាពលេងរបស់ PSG ហាក់មានភាពប្រសើរឡើងវិញក្រោយជួបប្រទះបញ្ហារបួសឆ្អឹងជំនីរបស់ Neymar ក្រោយពេលពិធីខួបកំណើតរបស់ខ្លួនកាលពីថ្ងៃអាទិត្យនិងទំនាក់ទំនងរបស់លោក Tuchel ជាមួយ Mbappe បានប្រសើរឡើងវិញ បន្ទាប់ពីរូបគេ មានការខឹងសម្បារកំលុងពេលផ្តួល Montpellier ៥:0កាលពីសប្តាហ៏មុន។

គួរឲ្យដឹងផងដែរថា PSG បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់កំពូលតារាងក្នុងក្របខណ្ឌ Ligue 1 ដោយលេង២៣ប្រកួត មាន៥៨ពិន្ទុ និងដាច់ដល់ទៅ១៥ពិន្ទុពីក្រុមលេខ២ Marseille ដែលមានត្រឹម៤៣ពិន្ទុនៅក្នុងដៃ៕