ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុមបិសាចក្រហម Manchester United និងជម្រើសជាតិព័រទុយហ្កាល់ បានចូលលេងក្នុងជម្រើស ១១ នាក់ដំបូងសម្រាប់ការប្រកួតមិត្តភាពកាតានឹងបានយកឈ្នះក្នុងលិទ្ធផល ៣ ទល់នឹង ០ មានន័យថាឥឡូវនេះគាត់ចូលលេងបាន ១៨១ ប្រកួតសម្រាប់ក្រុមជម្រើសជាតិ។

Cristiano Ronaldo
Cristiano Ronaldo

ដូច្នេះខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះបានវ៉ាដាច់អតីតមិត្តរួមក្រុមរបស់គាត់គឺ Sergio Ramos ដែលលេងបានត្រឹម ១៨០ ប្រកួតប៉ុណ្ណោះឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ។

ការបំបែកឯតទគ្គកម្មនេះគឺគិតទៅលើកីឡាកររបស់អឺរ៉ុបតែប៉ុណ្ណោះ ខណៈដែលកំណត់ត្រាពិភពលោកត្រូវបានកាន់កាបដោយអតីតខ្សែការពារម៉ាឡេស៊ីលោក Soh Chin Aun ជាមួយជម្រើសជាតិគឺចូលលេងបាន ១៩៥ ប្រកួតចន្លោះឆ្នាំ ១៩៦៩ ដល់ ១៩៨៤ ។

លើសពីនេះទៅទៀតខ្សែប្រយុទ្ធ Cristiano Ronaldo បានពង្រីកកំណត់ត្រាផ្ទាល់ខ្លួនរបស់គាត់សម្រាប់ការស៊ុតបញ្ចូលទីឲ្យជម្រើសជាតិច្រើនជាងគេរហូតដល់ ១១២ គ្រាប់ដោយស៊ុតទល់នឹងក្រុមជម្រើសជាតិកាតាដែលជាប្រទេសទី ៤៦ នៅក្នុងបញ្ជីការស៊ុតរបស់គាត់៕