កីឡាករ Angel Dimaria ស៊ុត២គ្រាប់នាំមុខ ជួយអោយ PSG ទទួលជ័យជម្នះទៅលើ Real Madrid ក្នុងលទ្ធផល៣ទល់នឹង០ និងទទួលបាន៣ពិន្ទុក្នុងពូល A កាលពីយប់មិញនេះ។

photo of Angel Dimaria
Angel Dimaria

អ្នកគាំទ្រជាច្រើនសង្ឃឹមថាការវិលត្រឡប់របស់លោក Zinedine Zidane ដែលធ្លាប់ជួយអោយ Real Madrid ឈ្នះពាន Champions League ៣ឆ្នាំជាប់គ្នានោះនឹងអាចស្ដារទម្រង់លេងរបស់ក្រុមបាន ប៉ុន្តែក្រោយចប់៩០នាទីកាលពីយប់មិញនេះលទ្ធផលបានត្រឹមខកចិត្តតែប៉ុណ្ណោះ។

កាលពីយប់មិញនេះគេសង្កេតឃើញថាកីឡាករ Angel Dimaria ដែលជាអតីតកីឡាកររបស់ Real Madrid ជាអ្នកបើកគណនីស្វែងរកគ្រាប់ទី១អោយ PSG នាំមុខ Real Madrid បណ្ដោះអាសន្ន១ទល់នឹង០ ត្រឹមនាទីទី១៤។ លុះបាន២០នាទីក្រោយមកកីឡាករ Dimaria ដដែលក៍បានបង្កើតគ្រាប់បាល់ទី២បន្តដាក់គំនាបទៅលើក្រុមភ្ញៀវ Real Madrid ដោយការបញ្ជូនបាល់យ៉ាងល្អពីសំណាកកីឡាករ Gana Gueye។

ចូលដល់តង់ទី២ Real Madrid ហាក់ព្យាយាមសម្រុកខ្លាំងជាងមុនតែនៅតែមិនអាចទម្លុះសំណាញ់ទីរបស់ PSG បានដដែល ផ្ទុយទៅវិញបែជាក្រុមម្ចាស់ផ្ទះអាចរកបានគ្រាប់ទី៣របស់ខ្លួនបាននៅនាទីទី៩០+១ ទៅវិញដោយខ្សែការពារស្លាបស្ដាំ Thomas Meunier ដោយបានបញ្ចប់ក្ដីសង្ឃឹមរបស់ Real Madrid ក្នុងការយក៣ពិន្ទុក្នុងពូល A ៕