Chelsea ប្រហែលជាកំពុងតែមានកីឡាករល្អបំផុត ក្នុងលោក នាពេលបច្ចុប្បន្ន។ ប៉ុន្តែគេនឹងកាន់តែមានច្រើនជាងនេះទៀត ប្រសិនបើមានវត្តមានកីឡាករ ទាំង ៥នាក់ ដែលគេធ្លាប់បោះបង់នេះ។ មានកីឡាករ ៥នាក់ ដែល Chelsea មើលមិនដឹងពីជម្រៅនៃសមត្ថភាពពិតរបស់គេ ហើយបណ្តោយឲ្យកីឡាករទាំងនោះ ចាកចេញពីកីឡដ្ឋាន Stamford Bridge ដោយមិនទទួលបានប្រាក់ចំណេញអ្វី។

ប៉ុន្តែពេលនេះ កីឡាករទាំង ៥នាក់ កំពុងតែលេចធ្លោ ឬ អាចនិយាយបានថា គ្រាន់តែចេញពី Chelsea ភ្លាម គេក៏ឡើងរាសីភ្លែត។ កីឡាករទាំង ៥នោះរួមមាន៖
១. Thorgan Hazard កំពុងលេងនៅក្លឹប Borussia Mönchengladbach

Thorgan Hazard
Thorgan Hazard

Thorgan Hazard គឺជាប្អូនប្រុសរបស់ Eden Hazard! Thorgan ក៏ធ្លាប់លេងនៅក្លឹប Chelsea ដូច Hazard ដែរ ប៉ុន្តែគេមិនមានឱកាសធ្វើបានល្អនោះទេ នៅអង់គ្លេស។ ដូច្នេះហើយ ទើបអតីតកីឡាករ Chelsea វ័យ ២៥ឆ្នាំនេះ ផ្លាស់ទៅលេងប្រទេសអាល្លឺម៉ង់ ក្នុងក្លឹប Borrusia Monchengladbach។ នៅដើមរដូវកាល Bundesliga ២០១៨-២០១៩នេះ ក្នុង ១១ប្រកួត Thorgan រកបាន ៧គ្រាប់ និងជួយ assist ដល់ទៅ ៤ដង។ គេជាកីឡាករសំណព្វចិត្តក្នុងក្រុមអាល្លឺម៉ង់មួយនេះ ព្រោះថាគាត់អាចលេងនៅកន្លែងណាក៏បាន (លើ ក្រោម កណ្តាល) ក្នុងតំបន់ស្លាប។

២. Radamel Falcao កំពុងលេងនៅក្លឹប AS Monaco

Radamel Falcao
Radamel Falcao

Radamel Falcao ធ្លាប់ជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុត កាលពីប៉ុន្មានឆ្នាំមុន។ ប៉ុន្តែនៅពេលដែលគាត់ចាកចេញពី Atletico Madrid ទៅ Monaco រួច Monaco ឲ្យទៅលេងខ្ចីជើងនៅ Manchester United និងនៅ Chelsea គឺទម្រង់លេងរបស់គាត់ បានធ្លាក់ដុនដាប។ Falcao លេងជាមួយ Chelsea បានមួយរដូវកាល ២០១៥- ២០១៦ រួចហើយ Chelsea សម្រេចថាមិនឲ្យ Falcao បន្តទៀតទេ ទោះពេលនោះ គេអាចទិញ Falcao ក្នុងតម្លៃខ្លួន ៥០លានអឺរូក៏ដោយ។ ក្រោយមកពេលត្រលប់មក Monaco វិញ កីឡាករកូឡុំប៊ីវ័យ ៣២ឆ្នាំនេះ ស្រាប់តែធ្វើព្យុះធ្វើភ្លៀងនៅបារាំង ដោយមួយរដូវកាលបន្ទាប់ពីចេញពី Chelsea គាត់អាចរកគ្រាប់បាល់បាន ៣០គ្រាប់។ បច្ចុប្បន្ន Falcao កំពុងនៅសោយសុខក្នុងប្រទេសបារាំង ហើយ Chelsea ទំនងជាស្តាយគាត់មិនស្ទើរទេ។

៣. Romelu Lukaku កំពុងលេងនៅក្លឹប Manchester United

Romelu Lukaku
Romelu Lukaku

យើងមិនបាច់និយាយពីទម្រង់លេងរបស់ Lukaku នៅដើមរដូវកាល Premier League ២០១៨-២០១៩នេះទេ តែយើងនិយាយពេលគាត់ចាកចេញពី Chelsea ទៅ Everton គឺគាត់បានលេចធ្លោនៅទីនោះ រហូតធ្វើឲ្យ Man Utd ចាប់អារម្មណ៍ទិញមកនៅឆ្នាំ ២០១៧។ គ្រាន់តែមកដល់ Man Utd កីឡាករបែលហ្ស៊ិកនេះ រកបាន ២៧គ្រាប់ កាលពីរដូវកាលមុន ហើយក្លាយជាកីឡាករដ៏សំខាន់របស់បិសាចក្រហម។ Chelsea ក៏ទំនងស្តាយ Lukaku មិនស្ទើរដែរពេលនោះ។

៤. Kevin de Bruyne កំពុងលេងនៅក្លឹប Manchester City

Kevin de Bruyne
Kevin de Bruyne

ទាំងក្លឹប ទាំងអ្នកគាំទ្រ Chelsea សុទ្ធតែនិយាយថា ការបណ្តោយឲ្យ De Bruyne ចាកចេញពី Chelsea គឺជាវិប្បដិសារីដ៏ធំបំផុត។ ប៉ុន្តែ De Bruyne ប្រហែលជាមិនដែលស្រណោះ Chelsea វិញទេ ព្រោះថាតោខៀវនេះ បានឲ្យ De Bruyne ទៅខ្ចីជើងពេញណាពេញណី ទម្រាំត្រូវបាន Manchester City ទិញមកជាកីឡាកររបស់ក្លឹបពេញលេញ។ Chelsea ឲ្យ De Bruyne ទៅខ្ចីជើងនៅក្លឹប Werder Bremen ហើយបន្ទាប់មកលក់គាត់ទៅកាន់ក្លឹប Wolfsburg។ Man City យល់ពីសមត្ថភាព និងទេពកោសល្យរបស់កីឡាករបែលហ្ស៊ិកនេះ ដូច្នេះហើយគេបានទិញ Kevin De Bruyne នៅឆ្នាំ ២០១៥ ហើយចាប់ពីពេលនោះមក អ្នកណាមិនដឹងថា Kevin De Bruyne នេះគឺជាចំណែកដ៏ធំដែលធ្វើឲ្យ Man City ក្លាយជាជើងឯក Premier League រដូវកាល ២០១៧-២០១៨។

៥. Mohamed Salah កំពុងលេងនៅក្លឹប Liverpool

Mohamed Salah
Mohamed Salah