photo of Cristiano Ronaldo
Cristiano Ronaldo កីឡាកររបស់ក្រុម Real Madrid

ក្រុម Real Madrid បានបើកទ្វារកីឡដ្ឋាន Santiago Bernabeu ស្វាគមន៍ក្រុមភ្ញៀវ Athletico Bilbao កាលពីយប់មិញ ដោយការប្រកួតបានបញ្ចប់ទៅក្នុងលទ្ធផល 1-1 ។

គ្រាប់ទី42 របស់ Cristiano Ronaldo រដូវកាលនេះបានរារាំង Real Madrid មិនឲ្យរងបរាជ័យ 2លើកជាប់គ្នាលើទឹកដីខ្លួនឯង ដោយស្មើ Atletic Bilbao ក្នុងជំនួប La Liga កាលពីយប់មិញនេះ ។

ក្នុងតង់ទី1 នាទីទី14 កីឡាករ Inaki Williams បានស៊ុតបញ្ចូលទីជួយឲ្យក្រុម Athletico Bilbao នាំមុខមុន ដោយចប់តង់ទីមួយក្នុងលទ្ធផល 1ទល់0។ ចូលមកដល់តង់ទីពីរ ក្រុម Real Madrid បានវាយបកក្រុម Bilbao យ៉ាងច្រើនដងច្រើនសារប៉ុន្តែមិនមានសំណាងរកគ្រាប់បាល់សោះ។

លុះជិតបញ្ចប់ការប្រកួតទៅហើយ ពោលគឺនៅនាទីទី87 កីឡាករឆ្នើម Cristiano Ronaldo បានរកគ្រាប់បាល់ជួយឲ្យក្រុម Real Madrid តាមស្មើវិញបានយ៉ាងប្រផិតប្រផើយ ដោយការប្រកួតបញ្ចប់ដោយលទ្ធផល1-1 ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC