ក្នុងសន្និសីទកាសែតមុនការប្រកួតមិត្តភាពជាមួយសិង្ហបុរីនៅថ្ងៃស្អែក​ ទី ១៦ ខែ តុលា ឆ្នាំ ២០១៨ គ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Felix Gonzalez បាននិយាយថាកូនក្រុមរបស់លោកមានភាពរីកចម្រើនបន្តិចម្ដងៗ តែយ៉ាងណាលោកផ្ដោតសំខាន់លើប្រព័ន្ធនៃទម្រង់លេងរបស់ក្រុមជាជាងលទ្ធផលដែលទទួលបាន។

photo of Felix Gonzalez
គ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Felix Gonzalez

“ពេលនេះគឺស្ថិតក្នុងលក្ខខណ្ឌមួយកំពុងដំណើរការ ដូច្នេះលទ្ធផលដែលទទួលបាន អាចប៉ះពាល់ដល់អារម្មណ៍អ្នកគាំទ្រ តែយើងនៅតែចង់ផ្លាស់ប្ដូរនូវទម្រង់លេងមួយថ្មី អញ្ចឹងយើងនៅតែចង់ឲ្យកម្ពុជាមានទម្រង់លេងមួយថ្មីជាជាងការផ្ដោតលើលទ្ធផល ”។

“ ខ្ញុំពិបាកនឹងកំណត់រយៈពេលណាស់ ព្រោះវាប្រៀបដូចជីវិតរបស់យើង គឺយើងចង់រីកចម្រើនរហូតតែអ្វីដែលសំខាន់គឺយើងនឹងព្យាយាមធ្វើឲ្យកីឡាកររបស់យើងរីកចម្រើន និងមានទម្រង់លេងថ្មីដែលវិវត្តន៍ទៅជាកីឡាករមួយអាជីពពិតប្រាកដ ។” 

លោកបានបន្តថា “យើងមានចំណុចជាច្រើនរីកចម្រើនម្ដងបន្តិចៗ តែនិយាយជារួមខ្ញុំមិនអាចនិយាយបានថាចំណុចណាខ្លះទេ តែក្នុងទស្សនៈបាល់ទាត់ ដូចជាប្រព័ន្ធលេង ឥរិយាបទក្នុងក្រុម គឺពួកគាត់ធ្វើបានល្អ។ ដូចជាការប្រកួតមុនពេលយើងប៉ះជាមួយទីម័រ ជាការបោះជំហានមួយយ៉ាងធំក្នុងការអភិវឌ្ឍបាល់ទាត់កម្ពុជា”។

photo of Fandi Ahmad
លោក Fandi Ahmad គ្រូបង្វឹកជម្រើសជាតិសិង្

ចំណែកលោក Fandi Ahmad គ្រូបង្វឹកជម្រើសជាតិសិង្ហបុរីនិយាយបែបនេះ៖ “ក្រុមខ្ញុំបានប្រកួតមិត្តភាព ៣ប្រកួតហើយកម្ពុជាបាន ២ប្រកួតហើយកម្ពុជាជាក្រុមខ្លាំងក្នុងផ្ទះដោយមានអ្នកគាំទ្រច្រើនដែលមានអ្នកគាំទ្រច្រើន ធ្វើឲ្យមានទឹកចិត្ដខ្ពស់ក្នុងការប្រកួត ហើយមានកីឡាករល្អមួយចំនួន ពិសេស ចាន់ វឌ្ឍនាកា និងមានកីឡាករយុវជនមានទេពកោសល្យច្រើន ។ តែយើងនឹងព្យាយាមធ្វើឲ្យបានល្អសម្រាប់ការប្រកួតថ្ងៃស្អែក ។ យើងទើបប្រកួតជាមួយម៉ុងហ្គោលីដោយលទ្ធផលមិនអាក្រក់ពេកទេ ហើយអាចទទួលយកបាន ។ យើងហាក់ធ្វើបានល្អខុសពីមុនហើយវាគឺជាឱកាសល្អដែលយើងត្រូវរៀបចំក្រុមឲ្យបានល្អប្រសើរឡើងវិញ ។ ក្រុមរបស់យើងក៏មានការរីកចម្រើនដែរ ទាំងការពារ បម្រើ និងបញ្ចប់ទី តែយើងនៅតែចង់ឲ្យមានប្រយុទ្ធច្រើនក្នុងការប្រកួតថ្ងៃស្អែក ។”

“ក្នុងស្ថានភាពបច្ចុប្បន្ន សម្រាប់ក្រុមជម្រើសជាតិសិង្ហបុរីគឺក្នុងស្ថិតក្នុងដំណើរការមួយដែលត្រូវការកសាងក្រុមឡើងវិញ អុីចឹងយើងនឹងផ្ដល់ឱកាសដល់យុវជន និងកីឡាករវ័យក្មេង ដើម្បីរៀបចំក្រុមឲ្យបានល្អប្រសើរតែយើងនៅតែជឿជាក់លើកីឡាករយុវជនរបស់យើង ហើយនេះជាការធ្វើតេស្តសម្រាប់ពួកគេមុននឹងជ្រើសរើសទៅហ្វឹកហាត់នៅជប៉ុនដើម្បីត្រៀម AFF Suzuki Cup ។ រីឯ ២ប្រកួតរបស់កម្ពុជា ទទួលបានលទ្ធផលមិនសមគួរនោះទេ អុីចឹងកម្ពុជានឹងព្យាយាមធ្វើបានល្អ ហើយការប្រកួតស្អែកនឹងក្លាយជាជំនួបដ៏តានដឹងបំផុត!” ៕