photo of Felix Gonzalez Dalmas
លោក Felix Gonzalez Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

លោក Felix Gonzalez Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលើកឡើងថា អវត្តមានកែវ សុខផេង ពីក្រុមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ២លើកចុងក្រោយ ដោយសាររូបគេមិនអាចហ្វឹកហាត់បានពេញលេញ១០០ភាគរយ។

គ្រូបង្វឹកជនជាតិអាហ្សង់ទីន អះអាងថា កូនក្រុមដែលមានឱកាសចូលលេងបានលុះត្រាតែបានបង្ហាញក្នុងការហ្វឹកហាត់ពេញលេញ និង អស់ពីសមត្ថភាព។

លោក Felix ពន្យល់ ៖ “តាមពិតកែវ សុខផេង មិនអាចហ្វឹកហាត់បាន១០០ភាគរយ អ៊ីចឹងយើងមិនអាចដាក់គាត់លេងបានទេ។ ដូច្នេះ យើងផ្ដល់ឱកាសដល់កីឡាករណាដែលធ្វើបានល្អ១០០ភាគរយនៅក្នុងការហ្វឹកហាត់”។

កែវ សុខផេង
កែវ សុខផេង

គួរដឹងដែរថា កែវ សុខផេង បានបង្ហាញវត្តមានក្នុងសន្និសីទមុនជំនួបជាមួយទីម័រខាងកើត កាលសប្ដាហ៍មុន តែផ្ទុយទៅវិញ បែរជាមិនមានមុខក្នុងការប្រកួតជាក់ស្ដែង។ នៅថ្ងៃមិត្តភាពជាមួយសឹង្ហបុរី ថ្ងៃអង្គារ ទី១៦ តុលា ខ្សែប្រយុទ្ធវិសាខារូបនេះក៏អវត្តមានម្ដងទៀត។

ដោយឡែក ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបញ្ចប់យុទ្ធនាការមិត្តភាពអន្តរជាតិទាំង៣លើករបស់ខ្លួនក្រោមការដឹកនាំពីអ្នកចាត់ការ Keisuke Honda ដោយចាញ់២ និង ស្មើមួយ៕

កែវ សុខផេង
កែវ សុខផេង

អត្ថបទ៖ CNCC