photo of Mohamed Salah
Mohamed Salah of Liverpool

គ្រូបង្វឹកអេហ្ស៊ីប លោក Hector Cuper បាននិយាយ​​នៅក្នុងបទសម្ភាសន៍មួយនៅទូរទស្សន៍ជាតិរបស់លោក​ថា ខ្លួនបានទទួលដំណឹងពីការចាប់អារម្មណ៍របស់ក្លឹប Real Madrid ទៅលើកីឡាករ Mohamed Salah របស់ Liverpool 

កីឡាករ 25 ឆ្នាំរូបនេះ កំពុងតែជោគជ័យយ៉ាងខ្លាំងក្នុងក្របខ័ណ្ឌ Premier League ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីក ហើយបានស៊ុតបញ្ចូលទីចំនួន 12 គ្រាប់ក្នុង 15 ប្រកួតនិងស៊ុតបញ្ចូលទី 4 គ្រាប់ក្នុងចំណោម 5 ប្រកួតក្នុងលីក។

Cuper បាននិយាយនៅលើកញ្ចក់ទូរទស្សន៏ថា “ខ្ញុំបាននិយាយដោយមានទំនុកចិត្តថាក្លឹប Real Madrid ចាប់អារម្មណ៍នឹង Salah ។ ប៉ុន្តែខ្ញុំមិនមែនជាអ្នកសម្រេចចិត្តឡើយ ។ សម្រាប់ខ្ញុំវាគឺជាស្ថានការណ៍ដ៏អស្ចារ្យបំផុតនៅពេលនេះ” ។