អាជីពរបស់កីឡាករ Olivier Giroud នឹងទទួលបានភាពល្អប្រសើរបំផុត បើចាកចេញពីក្រុមតោខៀវ Chelsea នៅខែមករាខាងមុខ នេះបើយោងតាមលោក Didier Deschamps ដែលជាគ្រូបង្វឹករបស់ខ្សែប្រយុទ្ធរូបនេះ ក្នុងក្រុមជម្រើសជាតិបារាំង ។

photo of Olivier Giroud
កីឡាករ Olivier Giroud

ជាក់ស្តែងទោះបីជាមានការរិះគន់ច្រើនក៏ដោយ តែលោក Deschamps នៅតែជាអ្នកគាំទ្រដ៏ធំមួយរបស់ Giroud ខណ:ដែលអតីតខ្សែប្រយុទ្ធក្រុម Arsenal រូបនេះ កំពុងជួបប្រទះការលំបាក យ៉ាងខ្លាំងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Lampard ។ ់

Didier Deschamps and Olivier Giroud
លោក Didier Deschamps និង កីឡាករ Olivier Giroud

ហើយយ៉ាងណាមិញ ដោយមើលឃើញពីស្ថានភាពបែបនេះ លោក Deschamps បានផ្តល់ដំបូន្មានដល់ Giroud ឱ្យពិចារណារើបង្វេចចេញពីទឹកដី Stamford Bridge ខណ:ក្លឹប Inter Milan កំពុងពិចារណាចុះហត្ថលេខាលើរូបគេនៅខែក្រោយនេះ ។

photo of Olivier Giroud
Olivier Giroud

មិនតែប៉ុណ្ណោះ លោក Deschamps បាននិយាយថា ៖  “ ស្ថានភាពរបស់គាត់នៅ Chelsea មិនមានការផ្លាស់ប្តូរទេ ក្នុងរយៈពេលពីរខែមកនេះ ។ ហើយប្រសិនបើគាត់មិនអាចទទួលបានឱកាសនៅឯ Chelsea ទេ គំនិតខ្ញុំ គេគឺត្រូវទៅកន្លែងផ្សេងទៀត ។ តែវាជាការសម្រេចចិត្តរបស់គាត់ ។ ខ្ញុំមិនដឹងថាគាត់មានការផ្តល់ជូនអ្វីទេ ។ ទៅកន្លែងណាដែលវាអាចមានឱកាសច្រើន សម្រាប់គាត់ ”