លោក Marco Ianni ដែរជាគ្រូជំនួយរបស់ក្រុមតោខៀវ Chelsea ត្រូវបានពិន័យជាប្រាក់ចំនួន 6ពាន់ផោនពីសហព័ន្ធបាល់ទាត់របស់ប្រទេសអង់គ្លេស ហៅកាត់ថា FA ក្រោយពីធើ្វការអបអរឌឺនៅពីមុខលោក Jose Mourinho អំឡុងការប្រកួតដែល Man Utd ស្មើ Chelsea 2-2 នៅចុងម៉ោង។

គ្រូជំនួយ Chelsea អបអរឌឺនៅមុខលោក Mourinho ថៃ្ងមុន ត្រូវ FA ពិន័យ6ពាន់ផោន
គ្រូជំនួយ Chelsea អបអរឌឺនៅមុខលោក Mourinho ថៃ្ងមុន ត្រូវ FA ពិន័យ6ពាន់ផោន

នាពែលនោះ ក្រោយពីខែ្សបម្រើ Ross Barkley ស៊ុតតាមស្មើនៅនាទី 90+5 ក្នុងកីឡដ្ឋាន Stamford Bridge ជំនួយការគ្រូបង្វឹក Ianni ក៏បានស្ទុះចេញមកអបអរនៅពីមុខកន្លែងអង្គុយរបស់ក្រុមកីឡាករ ជំនួយការគ្រូបង្វឹក ជាពិសេសគឺធ្វើកាវវិការនៅពីមុខលោកលោក Mourinho ចម់តែម្ដងធ្វើឱ្យលោកខឹងស្ទោះទៅរក Ianni តែមាននាក់ជិតខាងជួយឃាត់ទាន់។

ប៉ុន្តែចប់ការប្រកួត Mourinho បាន​និយាយ​ថា លោក Ianni បាន​សុំទោស​លោក សម្រាប់​កាយវិការ​របស់ខ្លួន ដែរធ្វើទៅលើរូបលោកនាពេលនោះព្រោះខ្លួនអរនឹងក្រុមរបស់ខ្លួនពេកដោយមិនបានគិតជាមុន៕

ប្រភព៖ Metro