គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis Enrique ថា លោកនឹងនាំការផ្លាស់ប្តូរ មកដល់ក្រុមរបស់ខ្លួន តែវាមិនមែនជាការបដិវត្តន៍ទេ ហើយលោកក៏មិនផ្លាស់ប្តូររបៀបលេងរបស់ក្រុមដែរ។

photo of Luis Enrique
លោក Luis Enrique គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិអេស្ប៉ាញ

អេស្ប៉ាញមានទម្រង់លេងដ៏ល្បីល្បាញមួយហៅថា Tiki-Taka ហើយពួកគេ ព្យាយាមប្រើវាក្នុងការប្រកួត FIFA World Cup 2018 កន្លងទៅ តែយ៉ាងណាក្តី ពួកគេមិនបានឡើងដល់វគ្គផ្តាច់ព្រ័ត្រទេ ដ្បិតទម្រង់នេះហាក់មិនទទួលជោគជ័យ។ លោក Enrique អោយដឹងក្នុងពិធីបង្ហាញខ្លួនជាផ្លូវការថា លោកចង់អោយក្រុមមានការផ្លាស់ប្តូរទៅរកភាពរីកចម្រើន តែមិនមែនជាការធ្វើបដិវត្តន៍ឡើយ។

យើងអាចបន្សំទម្រង់ផ្សេងៗទៅលើការលេងរបស់យើងធ្វើអោយវាកាន់តែល្អ តែយើងនឹងមិនផ្លាស់ប្តូរ ទម្រង់គ្រឺះរបស់យើងឡើយ។ នេះជាអ្វីដែលលោកតែងធ្វើ កាលដឹកនាំនៅ Barcelona។ គួរអោយដឹងថា ការមកដល់ របស់ លោក Luis Enrique ក្រោយ លោក Fernando Hierro បានចាកចេញទៅ ក្រោយអេស្ប៉ាញ បញ្ចប់យុទ្ធនាការ FIFA World Cup 2018 ដោយឡើងបានត្រឹមវគ្គ ១៦ក្រុមចុងក្រោយប៉ុណ្ណោះ៕

photo of Luis Enrique
លោក Luis Enrique គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិអេស្ប៉ាញ