photo of ភា សុភក្ត្រា
លោក ភា សុភក្ត្រា គ្រូបង្គោលក្លិបបាល់ទាត់ក្រសួងការពារជាតិ

លោក ភា សុភក្ត្រា គ្រូបង្គោលក្លិបបាល់ទាត់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃអាទិត្យ ទី០៧ តុលា បានបង្ហោះរូបពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយលោកគ្រោងយកទៅបង្ហាញឪពុកម្ដាយបង្កើតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ពានរង្វាន់ថ្នាក់ដឹកនាំកំពូលនេះត្រូវបានក្រុមតំណាងកងទ័ពដណ្ដើមបាននៅថ្ងៃសៅរ៍ ទី០៦ តុលា តាមរយៈជ័យជម្នះ៣ទល់នឹង០លើអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងវគ្គផ្ដាច់ព្រ័ត្រលើវាលស្មៅពហុកីឡដ្ឋានជាតិ។

លោក ភា សុភក្ត្រា សរសររៀបរាប់បែបនេះ ៖ “ទម្រាំបានដើម្បីជាកិត្តិយសដល់អ្នកមានគុណទាំងពីរ ពានមួយនេះនឹងធ្វើដំណើរទៅដល់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ”។

គួរដឹងដែរថា នេះជាតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាលើកទី៣ សម្រាប់ក្រសួងការពារជាតិ បន្ទាប់ពីឆ្នាំ២០១០ និង ២០១៦ ហើយក៏ជាលើកទី១នៅរដូវកាលដំបូងរបស់លោក ភា សុភាភក្ត្រា ក្នុងនាមជាគ្រូបង្គោលនៅឆ្នាំ២០១៨៕

អត្ថបទ៖ CNCC