គ្រូបង្វឹកក្រុម Barcelona លោក Xavi បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមដែលភ្ជាប់កីឡាករ Ferran Torres របស់ក្រុម Manchester City ជាមួយនឹងការផ្ទេរទៅកាន់កីឡដ្ឋាន Camp Nou ។

Xavi
Xavi

Torres បានផ្ទេរពីក្លឹប Valencia មក Man City ក្នុងតម្លៃ 20 លានផោនក្នុងរដូវក្តៅឆ្នាំ 2020 ដែលធ្វើអោយការស្នាក់នៅរយៈពេល 4 ឆ្នាំរបស់ Torres នៅ Mestalla បញ្ចប់។ កីឡាករវ័យ 21 ឆ្នាំរូបនេះដែលបច្ចុប្បន្នអវត្តមានដោយសាររបួសបានចាប់អារម្មណ៍នៅឯកីឡដ្ឋាន Etihad ប៉ុន្តែវាត្រូវបានគេរាយការណ៍ថាគាត់បើកចំហរក្នុងការវិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញចំពេលមានការចាប់អារម្មណ៍ពី Barca ។ 

Xavi គ្រូបង្វឹកថ្មីរបស់ Barcelona បានបដិសេធ​មិន​ការ​ពិភាក្សា​អំពី​ការ​ផ្ទេរ​នៅ​ខែមករា​សម្រាប់ Torres នោះទេ លោកនិយាយបន្ទាប់​ពីជួយឲ្យ Barca ឈ្នះ Villarreal ក្នុងលិទ្ធផល  3 ទល់នឹង 1 កាល​ពី​ថ្ងៃ​សៅរ៍កន្លងទៅ។

Ferran Torres ក៏មិនបានច្រានចោលនូវលទ្ធភាពទាំងស្រុងនោះដែរ ដូចដែលគាត់បានប្រាប់អ្នកសារព័ត៌មានថា៖ “វាមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការនិយាយអំពីការចុះហត្ថលេខានោះទេ។ មិន​មែន​ភ្លាមៗ​ក្រោយ​ការ​ប្រកួត​នោះ​ទេ ដែល​នឹង​ផ្តល់​ឱ្យ​យើង​នូវ​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង»៕