លោក Hans-Dieter Flick គ្រូបង្វឹកក្រុម Bayern Munich បានទទួលសំណើដើម្បីដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់។

Hans-Dieter Flick
Hans-Dieter Flick

សមាគមបាល់ទាត់អាល្លឺម៉ង់ (DFB) បានស្នើសុំអ្នកចាត់ការវ័យ ៥៦ ឆ្នាំរូបនេះដើម្បីដឹកនាំក្រុមរហូតដល់ព្រឹត្តិការណ៍អ៊ឺរ៉ុបជើងឯកឆ្នាំ ២០២៤ ដែលនឹងត្រូវធ្វើឡើងនៅប្រទេសអាល្លឺម៉ង់។

Hans-Dieter Flick
Hans-Dieter Flick

តាមការសែត Abendzeitung München រាយការណ៍ថាលោក Hans-Dieter Flick មានចិត្តចង់ដឹកនាំក្រុមជម្រើសជាតិអាឡឺម៉ង់នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតានិងអឺរ៉ូឆ្នាំ ២០២៤ នៅប្រទេសអាឡឺម៉ង់នេះផ្ទាល់តែម្ដង ។

Hans-Dieter Flick
Hans-Dieter Flick

កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ថាលោក Joachim Low ជាគ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់បច្ចុប្បន្ននឹងចាកចេញពីក្រុមជម្រើសជាតិបន្ទាប់ពីព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ ហើយលោក Flick អ្នកចាត់ការរបស់ក្រុម Bayern ក៏នឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះផងដែរ​ ។ 

Hans-Dieter Flick
Hans-Dieter Flick

ខណះលោក Julian Nagelsmann អ្នកចាត់ការរបស់ក្រុម RB Leuzpig នឹងជំនួសតំណែងរបស់លោក Hans-Dieter Flick នៅឯ Bayern Munich។