photo of Jurgen Klopp
Jurgen Klopp​ of Liverpool

លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្លិប Liverpool បានបញ្ជាក់ថាលោកមិនមានចំណាប់អារម្មណ៍ក្នុងការដឹកនាំក្លិប Barcelona ទេហើយបានអះអាងថា រូបគេបានបំពេញក្តីសុបិន្តរបស់លោកក្នុងនាមជាគ្រូបង្វឹកនៅ​ ក្រុម Liverpool ។
Klopp ដែលកំពុងរៀបចំក្រុមរបស់គាត់សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ជាមួយ Sevilla នៅថ្ងៃអង្គារនេះ ត្រូវបានផ្សារភ្ជាប់ថាជាការមកជំនួសគ្រូបង្វឹក Luis Enrique មុនពេលលោក Ernesto Valverde បានយកកៅអីជាគ្រូបង្វឹកនៅ Nou Camp នេះ ។

អតីតគ្រូបង្វឹកក្រុម Borussia Dortmund បាននិយាយថាមិនចាំបាច់ចូលរួមជាមួយក្លិបយក្សអេស្ប៉ាញនោះ ទេដោយជឿថាគាត់បានសម្រេចគោលដៅគ្រប់គ្រងរបស់គាត់រួចហើយ ។

នៅពេលសួរថាតើគាត់នឹងពិចារណាធ្វើជាគ្រូបង្វឹករបស់ក្លឹប Barca ដែរឬទេ? គាត់និយាយថា ខ្ញុំមិនត្រូវការអាកាសធាតុល្អទេ ។ ខ្ញុំពិតជារីករាយនៅឯក្លិប Liverpool ដូចដែលខ្ញុំពិតជាសប្បាយចិត្តនៅ Borussia dortmund ។ ខ្ញុំបានបំពេញក្តីសុបិន្តរបស់ខ្ញុំ។

ប្រភពពី៖ dailymail