គ្រូបង្វឹកក្លឹប Barcelona បើកទ្វារស្វាគមន៍ការវិលត្រឡប់របស់ Pedro
គ្រូបង្វឹករបស់ក្រុម Barcelona លោក Ernesto Valverde បានបើកទ្វារចំាទទួលការវិលត្រឡប់មកវិញរបស់កីឡាករ Pedro ដោយហៅកីឡាកររូបនេះថា ជាកីឡាករប្រវត្តិសាស្ត្រសម្រាប់ក្លឹប Barcelona ។

Pedro បានចាប់ផ្តើមអាជីពជាមួយក្លឹប Barcelona តាំងពីអាយុ១៧ឆ្នាំ ហើយបន្តកសាងកេរ្តិ៍ឈ្មោះជាមួយនឹងជោគជ័យដែលសម្រេចបាន។ កីឡាកររូបនេះគឺជាផ្នែកមួយក្នុងចំណោមកីឡាករឆ្នើមដូចជា Lionel Messi, Xavi និង Iniesta ដែលលើកពានក្របខណ្ឌ La Liga៥លើក ពាន Copa Del Reys៣លើកនិងពាន CL ៣លើក។

Pedro ក៏ក្លាយជាផ្នែកសំខាន់ជាមួយក្រុម Chelsea ផងដែរ ហើយបន្តលើកពានក្របខណ្ឌ PL នៅរដូវកាលទី២របស់ខ្លួននិងពាន FA Cup នៅរដូវកាលបន្ទាប់។

បើទោះបីជាកីឡាកររូបនេះឈានចូលវ័យ៣៣ឆ្នាំនៅរដូវក្តៅឆ្នាំក្រោយក៏ដោយ ក៏គ្រូបង្វឹកក្លឹប Barcelona លោក Valverde អះអាងថា Pedro នៅមានឱកាសត្រឡប់មកពហុកីឡាដ្ឋាន Nou Camp វិញ ដោយសារតែមើលឃើញពីទេពកោសល្យក្នុងរយៈពេល១១ឆ្នាំជាមួយក្លឹបនេះ។
លោក Valverdeបាននិយាយថា “Pedro គឺជាកីឡាករប្រវត្តិសាស្ត្រនៅក្លឹបនេះ។ គាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលលើកពានច្រើនបំផុត”៕