កីឡាករជម្រើសជាតិដាណឺម៉ាក Christian Eriksen បានដួលសន្លប់នៅលើទីលានប្រកួតក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិហ្វាំងឡង់។ ក្រោយមានការជួយសង្គ្រោះបឋមបុគ្គលិកពេទ្យប្រចាំការនៅទីលានកីឡាកររបស់ក្លឹប Inter Milan រូបនេះមានស្ថានភាពប្រសើរឡើងវិញហើយបានបញ្ជូនទៅមន្ទីពេទ្យ។ ក្រោយមកការប្រកួតរបស់ជម្រើសជាតិដាណឺម៉ាកជាមួយ ហ្វាំងឡង់ក៏បានបន្តដោយបញ្ជប់ការប្រកួតជម្រើសជាតិដាណឺំម៉ាកចាញ់ 1-0 ។

Kasper Hjulmand
Kasper Hjulmand

ក្រោយបញ្ជប់ការប្រកួតលោក Kasper Hjulmand គ្រូបង្វឹកជម្រើសជាតិដាណឺម៉ាកបាននិយាយថាមានហេតុផលពីរយ៉ាងដែលយើងត្រូវតែលេងបន្ត គ្រប់គ្នាយល់ព្រមក្នុងការបន្តការប្រ.កួតមួយនេះ។ អ្នកមិនអាចលេងបានល្អទេជាមួយអារម្មណ៍បែបនេះប៉ុន្តែគ្មានកីឡាករណាម្នាក់ចង់ត្រឡប់ទៅផ្ទះវិញដេកហើយក្រោកមកវិញម្ដងទៀតដើម្បីមកប្រកួតសារជាថ្មីនោះទេ។

ទីពីរពួកយើងនៅតែព្យាយាមដើម្បីឈ្នះការប្រកួត វាពិតជាល្អខ្លាំងណាស់ដែលកីឡាករទាំងអស់ប្រឹងប្រែងលេងឡើងវិញនៅតង់ទីពីរ បើទោះបីពួកគេមានអារម្មណ៍មិនស្ងប់ហើយមានអារម្មណ៍ថាអស់កម្លាំងក្នុងការបន្តលេងក៏ដោយក៏ពួកគេបានបញ្ជប់ការប្រកួតមួយនេះដែរ។