គ្រូបង្វឹករបស់ក្រុមជ្រើសជាតិបារាំងលោក Didier Deschamps បានព្រមានដល់កីឡាករ Ousmane Dembele ឱ្យកែទម្លាប់ខ្លួនចេញ ប្រសិនបើគាត់ចង់វិលត្រឡប់ទៅកាន់ទីលានរបស់ក្លឹប Barcelona វិញ។

គ្រូបង្វឹកជម្រើសជាតិបារាំង Dembele ត្រូវតែកែរទម្លាប់ខ្លួនឯងឱ្យបាន
គ្រូបង្វឹកជម្រើសជាតិបារាំង Dembele ត្រូវតែកែរទម្លាប់ខ្លួនឯងឱ្យបាន

កីឡាករវ័យ 21 ឆ្នាំរូបនេះមិនស្ថិតក្នុងក្រុម ក្នុងការបរាជ័យក្នុងលទ្ធផល 4-3 ក្រោមស្នាដៃក្រុម Real Betis នៅឯទីលាន Camp Nou កាលពីថ្ងៃអាទិត្យនោះទេ។ ការខកខានរបស់គាត់បានកើតមានចំពេលដែលរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញថា Barca មិនសប្បាយចិត្តជាមួយនឹងវិធីដែល Dembele បានប្រាប់ពួកគេថាគាត់មានសុខភាពមិនស្រួលក្នុងការហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍។ ខណៈដែលវាត្រូវបានគេអះអាងផងដែរថាមានករណីជាច្រើនទៀតរវាងខ្សែប្រយុទ្ធស្លាបរូបនេះជាមួយ មិត្តរួមក្រុម និង ក្លឹប។

ថ្វីបើ Dembele មិនសូវបានបង្ហាញខ្លួនជាមួយក្លឹបអាជូពរបស់លោកក៏ដោយ ក៏លោក Deschamps បានដាក់ឈ្មោះរបស់គាត់សម្រប់ប្រកួត Nation League ជាមួយ ហូឡង់ នៅថ្ងៃសុក្រនេះ និងការប្រកួតមិត្តភាពជាមួយ អ៊ុយរូហ្គាយ ៤ ថ្ងៃក្រោយបន្ទាប់។

គ្រូបង្វឹកដែលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោករូបនេះ បាននិយាយថាវាមិនមែនជាអ្វីថ្មីទេសម្រាប់លោក Dembele ដែលបានចូលហ្វឹកហាត់។ ប៉ុន្តែគាត់បានព្រមាន Dembele ថា ត្រូវផ្លាស់ប្តូរចរិករបស់គាត់ប្រសិនបើគាត់ចង់ទទួលបានជោគជ័យក្នុងអាជីពរបស់ខ្លួន៕

ប្រភព៖ Goal