គ្រូបង្វឹកថ្មីរបស់តោខៀវ Chelsea លោក Maurizio Sarri  សង្ឃឹមថា ប្រធានក្លឹបនឹងចុះហត្ថលេខាទិញខ្សែបម្រើម្នាក់ទៀត មុនទីផ្សារដោះដូរកីឡាករបិទនារដូវថ្មីនេះ។

លោក Maurizio Sarri  គ្រូបង្វឹករបស់ Chelsea
លោក Maurizio Sarri គ្រូបង្វឹករបស់ Chelsea

ក្រុមតោខៀវ Chelsea ទើបតែបានចុះហត្ថលេខាជាមួយនឹងកីឡាករម្នាក់ប៉ុណ្នោះជារដូវថ្មីនេះ គឺខ្សែបម្រើ Jorginho ដែរទិញមកពី Napoli ក្នុងតម្លៃខ្លួន 57 លានផោន។ គឺនៅថ្ងៃដែលលោក Sarri បង្ហាញខ្លួនជាផ្លូវការរបស់ Chelsea ។

អតីតគ្រូបង្វឹករបស់ក្លឹប Napoli រូបនេះបាននិយាយថា៖ គាត់មិនចាប់អារម្មណ៍លើទីផ្សារផ្ទេរកីឡាករដូវក្លឹបផ្សេងៗទេ ប៉ុន្តែលោកសង្ឃឹមថា៖ លោកនឹងអាចរក្សាកីឡាករល្អៗរបស់ខ្លួនឱ្យនៅក្លឹបនេះដែរដូចជា Eden Hazard, Willian និង Thibaut Courtois គឺព្រោះថាពួកគេគឺគោលដៅដ៏ធំរបស់ក្លឹបផ្សេង។

ទោះបីជាគ្រូបង្វឹកវ័យ 59 ឆ្នាំរូបនេះថាលោកចង់បានកីឡាករនោះ គឺមិនបានបញ្ចាក់ប្រាប់ក្លឹបទេ ថាតើជាកីឡាករណា លេងនៅក្លឹបណា ខណៈដែរទីផ្សារដោះដូរកីឡាករក៏ជិតបិតដែរ​ នៅរដូវការ 2018/19 នេះ ៕

ប្រភពពី៖ Goal