គ្រូបង្វឹកថ្មីរបស់ Derby County ដឹកនាំក្រុមយកឈ្នះម្ចាស់ផ្ទះ Reading នៅថ្ងៃបើកឆាក Championship

Frank Lampard បានបើកទំព័រផ្លូវការក្នុងនាមជាអ្នកចាត់ការ ដោយបានដឹកនាំ Derby County ដណ្ដើមបានជ័យជម្នះនៅថ្ងៃបើកឆាកក្របខណ្ឌ Championship របស់អង់គ្លេស រដូវកាល២០១៨/២០១៩។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា នេះជា១ប្រកួតក្នុងក្លឹបថ្មីរបស់អង់គ្លេស នៃក្របខណ្ឌលំដាប់ទី២ Championship រដូវកាលថ្មី ក្រោយត្រូវបានតែងតាំងជាគ្រូបង្វឹកបង្គោលកាលពីខែឧសភា ឆ្នាំ២០១៨ កន្លងទៅ និងជួយ Derby County ឡើងទៅឈរនៅកំពូលតារាងជាបណ្តោះអាសន្នផងដែរ។

កីឡាករ Mount ជាអ្នកស៊ុតគ្រាប់តាមស្មើ ១-១ វិញនៅនាទីទី៦០ ក្រោយពេលកីឡាករ Bodvarsson ស៊ុតគ្រាប់នាំមុខ ឲ្យក្រុមម្ចាស់ផ្ទះតាំងពីនាទីទី៥២ និងគ្រាប់ជ័យជម្នះនៅនាទីទី៩០+៤ ពីការតែតបញ្ចូលទីបានសម្រេចដោយកីឡាករ Lawrence ខណៈក្រុម១នេះបានបរាជ័យក្នុងប្រជែងយកកៅអីឡើងមក Premier League។

សូមរំលឹកផងដែរថា Frank Lampard ជាអតីតកីឡាករខ្សែបម្រើប្រយុទ្ធនិមិត្តរូបរបស់ក្លឹបតោខៀវ Chelsea ដោយបានប្រកាសចូលនិវត្តន៍ពីបាល់ទាត់កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងក្លឹប New York City លេងក្នុង Major League Soccer របស់អាមេរិក៕

https://youtu.be/XzkyqIj1JZs