គ្រូបង្វឹកថ្មីរបស់ក្លឹបកាំភ្លើងធំ​ Arsenal លោក Unai Emery កំពុងចាប់ផ្ដើមការអាររបស់ខ្លួនក្នុងការរុះរើកីឡាករនៅក្នុងក្រុមរបស់ខ្លួនសារជាថ្មី ។

Unai Emery Manager of Arsenal
លោក Unai Emery ចង់បាន Ousmane Dembele មកចូលរួមជាមួយ Arsenal

ពិតណាស់ បើយ៉ោងតាមសារព័ត៌មានរបស់អង់គ្លេសមួយបានឱ្យដឹងថា លោក Unai Emery មានចំណាប់អារម្មណ៏ទៅលើខ្សែប្រយុទ្ធរបស់ក្លឹប Barcelona គឺកីឡាករ Ousmane Dembele ខណៈដែលបច្ចុប្បន្ន Barcelona កំពុងតែមានពាក្យចចាមអារ៉ាម ក្នុងការចុះហត្ថលេខាទិញយក Antoine Greizmann ដែលនេះពិតជាជះឥទ្ធិពលយ៉ាងខ្លាំងដល់រូបគាត់។

Arsenal នឹងព្យាយាមនាំ Dembele មកកាន់ក្រុមក្នុងលក្ខខណ្ឌខ្ចីជើងតែប៉ុណ្ណោះ ដើម្បីពង្រឹងតំបន់ប្រយុទ្ធសម្រាប់រដូវកាលថ្មីរបស់គាត់នៅ​ Arsenal ជាឡើកដបូង ៕