គ្រូបង្វឹក Didier Deschamps បានប្រាកដក្នុងចិត្តថា លោក Zinedine Zidane នឹងក្លាយជាគ្រូបង្វឹកជម្រើសជាតិបារាំងនៅពេលអនាគត។

photo of Zinedine Zidane
គ្រូបង្វឹករបស់ជម្រើសជាតិបារាំងនឹង​លោក Zinedine Zidane

ជាការពិតណាស់ កាលពីម្សិលមិញនេះ លោក Zidane បានសាងភាពភ្ញាក់ផ្អើល ដោយបានប្រកាសជាសាធារណៈ ពីការលាលែងចេញពីតំណែង ក្នុងការដឹកនាំ Real Madrid ដោយមិនបានប្រាប់មុនដល់នរណាម្នាក់។

លោក Didier Deschamps បាននិយាយថា៖ «លោកមិនដឹងពេលណា Zidane នឹងចូលប្រឡូកក្នុងវិស័យបង្វឹកវិញទេ ប៉ុន្តែលោកជឿជាក់ថាថ្ងៃណាមួយរូបគេនឹងក្លាយជាគ្រូបង្វឹករបស់ជម្រើសជាតិបារាំង។ ខ្ញុំគិតថា នៅពេលនេះ គាត់ចង់សម្រាកជាមួយនឹងគ្រួសាររបស់គាត់ ជាមុនសិន។ បន្ទាប់មកទៀត នៅថៃ្ងណាមួយ Zidane នឹងក្លាយជាគ្រូបង្វឹករបស់បារាំង» ៕

ប្រភពពី៖ Goal