photo of Alexandre Lacazette ​​នឹង Anthony Martial
Alexandre Lacazette ​​នឹង Anthony Martial

លោក Didier Deschamps អ្នកចាត់ការក្រុមជម្រើសជាតិបារាំង បានពន្យល់ពីមូលហេតុដែលរូបគេមិនបានដាក់ខ្សែប្រយុទ្ធពីរនាក់ Anthony Martial របស់ក្រុម Manchester United និង Alexandre Lacazette របស់ក្រុម Arsenal ក្នុងក្រុមជម្រើសជាតិបារាំង សម្រាប់ការប្រកួតជម្រុះ FIFA World Cup ឆ្នាំ 2018 ។

ពិតណាស់ ចៅហ្វាយ Les Bleus បានប្រកាសបញ្ចីឈ្មោះកីឡាករទាំង 23នាក់សម្រាប់ការប្រកួត World Cup រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ដោយមានការរិះគន់យ៉ាងពីអ្នកគាំទ្រដោយសា Martial និង Lacazette មិនមានឈ្មោះក្នុងបញ្ចីកីឡាករនោះ។

គ្រូបង្វឹកជម្រើជាតិបារាំងលោក Didier Deschamps បាននិយាយថា៖ «កាលពីពួកគេលេងដោយគ្មាន Martial និង Lacazette គឹពួកគេលេងបានល្អពេលប៉ះអាល្លឺម៉ង់។ ខ្ញុំមានកីឡាករពីរនាក់ទៅហើយសម្រាប់ជំនួស Martial និង Lacazette ។ ខ្ញុំគិតថាមានខ្សែប្រយុទ្ធ  Giroud (Chelsea) Griezmann(Atlético Madrid) Mbappe (Paris Saint-Germain) និង Fekir (Lyonnais) គឺគ្រប់គ្រាន់ហើយសម្រាប់ប្រទេសបារាំង»

ប្រភពពី៖ soccerladuma